Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថត​បាន​ស្តែង​ៗ! រថភ្លើង​ធ្លា.ក់​ផ្លូវ​យ៉ាង​សា​ហា.វ បន្ទាប់​បុកគ្នា​ពេញទំហឹ​ង អ្នកស្រុក​ស្រែក​លាន់មាត់​ដ៏​រន្ធ.ត់…

នេះជាខណៈពេលដ៏រន្ធត់ នៅពេលដែលបានឃើញស្តែងៗ រថភ្លើងធ្លាក់ចេញពីផ្លូវដែកដ៏សាហាវ ក្រោយពីបុកគ្នា​ពេញទំហឹង។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមេសា នៅឯស្ពានរថភ្លើងក្នុងទីក្រុង Tianjin ប្រទេសចិន ហើយត្រូវបានអ្នកស្រុកថតបាន។

រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា រថភ្លើងដឹកទំនិញពីរខ្សែបានបុកគ្នា ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ស្ពានរថភ្លើង។ អ្នកបើកបររថភ្លើង​បានលោតចេញ​មុនពេលកើតហេតុ​។ សំណាងល្អ ពួកគេ​បានរងរបួសស្រាលតែ​ប៉ុណ្ណោះ ហើយមិនមានអ្នករងរបួសនោះ​ទេ។

យោងតាមប្រភពក្នុងស្រុក រថភ្លើងនៅស្ថានីយ៍ Cuipingshan បានរអិលថយក្រោយ បន្ទាប់មកបានបុកជាមួយរថភ្លើងដែលកំពុងធ្វើដំណើរចូលមកបន្ទាប់តែម្តង។

ជាលទ្ធផល ទូររថភ្លើងដឹកទំនិញចំនួន ១៧ គ្រឿង បានធ្លាក់ពីលើផ្លូវដែក និង ១១ គ្រឿងផ្សេងទៀត បានធ្លាក់នៅក្រោមស្ពានរថភ្លើង។ អាជ្ញាធរផ្លូវដែក​បាននិយាយថា ពួកគេ​កំពុងស៊ើបអង្កេតរកមូលហេតុ​នៃ​គ្រោះថ្នាក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×