Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងអំពីឃាត.កម្ម-រំ.លោភសបូក និងស.ម្លាប់ក្មេងស្រីម្នាក់ នៅអូរស្មាច់

ឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំរោងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយធ្វើសកម្មភាពរំ.លោភស.ម្លាប់បូក ក្មេងស្រីរងគ្រោះម្នាក់នរួច យកសាក.សព.បោះ.ចូលទៅក្នុងទឹកអូរ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនាំគ្នារត់គេចខ្លួន។

កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំរោងខេត្តឧត្តរមានជ័យ បានឲដឹងថា ជនសង្ស័យ២នាក់មានឈ្មោះ ៖ ទី១-ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ទី២- ឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ និង ទី៣-ឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖ទី១៖ ឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទី២៖ ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។ បន្ទាប់មករហូតដល់ម៉ោង២៖០០នាទី ឈានចូលថ្ងៃទី១៩ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀតមានឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយមកទៀត ពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង៣នាក់ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា រូបខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣៖០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក។

បច្ចុប្បន្ន, ជនសង្ស័យ ៣ នាក់ខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×