បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២២ ដោយប្តីម្នាក់ វា.យប្រពន្ធខ្លួនឯង បណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់ស្រមោល ប្រព្រឹត្តនៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ ជនដៃដល់មានឈ្មោះ ឈាក់ ដោះ អាយុ ៣២ ឆ្នាំ ( ត្រូវជាប្តី ) ។ចំណែកឯជនរងគ្រោះ មានឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំ ( ត្រូវជាប្រពន្ធ ) ។
អ្នកទាំងពីរមានទីលំនៅ នៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន, សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯជនដៃដល់ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និង តាមចាប់ខ្លួនមកផ្ទន្ទាទោសតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា
