Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដីធុនធំ បើកបុកម៉ូតូពីក្រោយ ហើយកិ.នបុរសម្នាក់….

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដីធុនធំ បើកបុ.កម៉ូតូពីក្រោយ
និងកិ.នម៉ូតូអូសជាង២០ម៉ែត្រ ខ្ទេ.ចគ្មានសល់ ព្រមទាំងកិ.នម្ចាស់ម៉ូតូបែ.កក្បាលធ្លា.យខួរស្លា.ប់កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវផ្លូវ១០៤ កែងផ្លូវក្រវ៉ាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថ បម្រើការងារនៅខេត្តកំពត ស្នាក់នៅភូមិកក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ មានស្រុកកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FR-8654។

អ្នកបើកបរមានឈ្មោះ ធី ឈុនណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរទីកន្លែងកំណើត នៅភូមិល្វា ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពត បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3F-9657។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូ តាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ស្របពេលនោះក៏មានរថយន្តហ៊ីយ៉ាន់ដាយដឹកដី ធុនធំ ដែលបើកបរដោយបុរសម្នាក់ មកពីក្រោយក្នុងល្បឿនលឿន រួចជ្រុលបុ.កម៉ូតូពីក្រោយ និងបានកិ.នម៉ូតូអូសជាច្រើនម៉ែត្រ ខ្ទេ.ចគ្មានសល់ ព្រមទាំងកិ.នជនរងគ្រោះបែ.កក្បាលធ្លាយខួរស្លា.ប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ភ្លាមនោះដែរ តៃកុងរថយន្តបង្ក មិនព្រមឈប់ទទួលត្រូវ នៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើករត់ជាច្រើនរយម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន ទាំងរថយន្តនិងតៃកុង ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ព្រមទាំងតៃកុង ប្រគល់ឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួងសាម

×