ភ្នំពេញ ៖ បុរសម្នាក់សង្ស័យជាមានវិបត្តិអ្វី បានធ្វើអត្ត.ឃាតយកក្រម៉ាចង ក នឹងចម្រឹងបង្អួចដែកស.ម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លា.ប់បាត់បងជីវីត ដោយពុំដឹងពីមូលហេតុអ្វីឡើយ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៥៥នាទីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២នៅចំណុច ផ្ទះលេខ ៤ ផ្លូវលេខ៦៦,២៤ផ្លូវលេខ ១៩៣៦ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរស ដែលគិតខ្លីរូបនោះ ត្រូវបានក្រុមគ្រួសារឲ្យដឹងថា ឈ្មោះ ពេញ ពន្លឺអាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះកន្លែង កើតហេតុខាងលើ បានច.ង.កស.ម្លាប់ខ្លួននឹងក្រម៉ា ភ្ជាប់ទៅនឹងចម្រឹងបង្អូច ។ ទាក់ទិនការធ្វើអត្ត.ឃាតនេះ ក្រុមគ្រួសារពុំបានឲ្យដឹងពីមូលហេតុអ្វីឡើយ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែលក្រុមគ្រួសារបានភ្ញាក់ពីដេកក៏បានប្រទះឃើញ បុរសរូបនោះចងកស.ម្លាប់ខ្លួនស្លា.ប់បាត់ទៅហើយ ក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
តាមនគរបាលជំនាញបានឲ្យដឹងថា បុរសរូបនោះបានច.ង.កស.ម្លាប់ដោយខ្លួន ឯងពិតប្រាកដមែន ។
សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ ៖ សួង សាម


