Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាព ឆ.ក់ទូរសព្ទនិងលុយមួយចំនួន បានសម្រេច នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានជនសង្ស័យជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆ.ក់ទូរសព្ទនិងលុយមួយចំនួន បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធនីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក MOOVE ពណ៌សលាយខៀវមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1DD 1553 ជិះចេញពីផ្សារដើមគរ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិច គោលបំណងទៅលេងមិត្តភក្តិ ក្នុងបុរីលឹមឈាងហាក់ចំការដូង ពេលមកដល់ចំណុចកើតហេតុ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូ២គ្រឿង មិនចាំម៉ាកធ្វើដំណើរពីក្រោយ រួចក៏ឈោងដៃឆ.ក់យកទូរសព្ទពីនារីរងគ្រោះម៉ាក អូប៉ូមួយគ្រឿង និងលុយមួយចំនួន បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខាងសមត្ថកិច្ច បន្ទាប់មករូបនាង ក៏បានជិះម៉ូតូមកគោលដៅប៉ូលិសចរាចរណ៍ប្រចាំការ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ភ្លាមនោះដែរ ក៏មានអ្នកសារព័ត៌មានម្នាក់ ដឹករូបនាងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីដាក់ពាក្យបណ្ដឹង៕ រក្សាសិទ្ធិដោយ ៖ សា មេត

×