ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជន ជាប់ចោទជាតិចិនម្នាក់ និង ជនជាតិថៃម្នាក់ ដាក់ពន្ធនាគារ ទី១-ឈ្មោះ អ៉ី យឹកស៉ឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ចំនួន៥ឆ្នាំ ពិន័យជាប្រាក់ចំនួន៨លានរៀល។ ទី២-ឈ្មោះ កេតសៃ យ៉ាវវ៉ាឡាក់ ហៅ ប៊ី ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់ចំនួន២៧ឆ្នាំ ពិន័យជាប្រាក់ចំនួន៧០លានរៀល ។
ចំណែកជនជាប់ចោទ២នាក់ទៀតគេចខ្លួន ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ចំនួន ៣០ ឆ្នាំ ពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ២ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែសីហាឆ្នាំ២០២០ ។

លោក ធាន ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា ជនជាប់ចោទ២នាក់មាន៖
១.ឈ្មោះ អ៉ី យឹកស៉ឺ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិចិន ។ ២.ឈ្មោះ កេតសៃ យ៉ាវវ៉ាឡាក់ ហៅ ប៊ី ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិថៃ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២០ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ២ គីឡូក្រាម។
រក្សាសិទ្ធិដោយ ចន្ទា ភា