Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិវៀតណាមម្នាក់ ដកកាំភ្លើង បា.ញ់ទៅលើម្ចាស់កង់បី ១ គ្រាប់ ព្រោះតែរឿងលុយថែម

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ រួមនឹងបក្ខពួកជាច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជិះកង់បីខឹងរឿងថែមលុយ២មុឺនរៀល ក៏ទាញដំបងវា.យទៅលើអ្នករត់កង់បី រួចដកកាំភ្លើងបា.ញ់១គ្រាប់ សំណាងមិនត្រូវ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៣ ចំណុចទល់មុខក្រុមហ៊ុនដឹកជញ្ជូនវិរះប៊ុនថាំ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសជនរងគ្រោះ មានឈ្មោះ ភឹន នូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់កង់បីបានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយបុរសជនជាតិវៀនណាម ជាជនបង្កបានហៅកង់បីរបស់ខ្លួន ជិះទៅផ្សារអូឬស្សី ដើម្បីចាំយកមិត្តភក្តិ ៣នាក់ទៀត ក្នុងតម្លៃ១មុឺនរៀល បន្ទាប់មកឲ្យដឹកមកផ្សារដេប៉ូ ចេញពីផ្សារដេប៉ូបន្តដឹកទៅវត្តឃ្មួញ ក្រោយពេលដឹកទៅដល់វត្តឃ្មួញហើយនោះ មួយសន្ទុះក្រោយមក ក៏បានឲ្យកង់បីដឹកមកផ្ទះវិញ ចំណុចកើតហេតុខាងលើ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៨៣ សង្កាត់បឹងកក់ទី១ ដោយជនរងគ្រោះបានទារលុយថែមចំនួន២មុឺនរៀលទៀត ដោយសារតែភាគីបង្កឲ្យដឹកដើរច្រើនកន្លែង តែភាគីបង្កមិនព្រមឲ្យកកើតជាជម្លោះជិះរថយន្តមិនចាំម៉ាក ទៅពាំងពីមុខយកដំបងដេញវា.យអ្នករត់កង់បី រួចទាញកាំភ្លើងបា.ញ់សំដៅជនរងគ្រោះ១គ្រាប់ តែសំណាងល្អមិនត្រូវ ក៏នាំគ្នារត់គេចខ្លួនបានមួយសន្ទុះ ត្រូវសមត្ថកិច្ច ខណ្ឌទួលគោក តាមក្រប៊ួចបានបុរសជនជាតិវៀតណាមម្នាក់ រួមនិងបក្ខពួកជាច្រើននាក់ទៀត យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី ១ ដើម្បីធ្វើការសាកសួរ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងចាត់ការបន្តទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×