Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ បើកលឿនទៅបុ.កបង្គោលភ្លើង បណ្តាលឲ្យរថយន្តខ្ទេ.ច មួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត សង្ស័យថាស្រវឹងស្រា បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុ.កបង្គោលភ្លើង បា.ក់មួយដើម ចំណែកឯរថយន្តបង្ក រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខរដ្ឋ 19 2.0063 បើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកស្ដាំដៃ ជ្រុលទៅបុ.កបង្គោលភ្លើងមួយដើម ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់ទ្រេតជិតដល់ដី ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខស្ទើរទាំងស្រុង ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កក៏បានដើរចេញ ពីកន្លែងកើតហេតុ រួចបានឡើងកង់បីជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×