ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹង , ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់លោក លោកស្រី ដែលកំពុងធ្វើធុរកិច្ច លើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឲ្យបានជ្រាបថា ក្រុមហ៊ុនរៀបចំ ពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022″ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall_A & B, Level 1 ប្រទេសសិង្ហបុរី។

នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និង ទទួលបានជោគជ័យ អស់រយៈពេល ១៦ឆ្នាំរួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍អន្តរជាតិជាង២២០ ក្រុមហ៊ុន មកពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី




