បុរសអាយុ ២៨ ឆ្នាំ មកពីទីក្រុង Karachi ប្រទេសប៉ាគីស្ថាន ត្រូវបានគេស្គាល់ឈ្មោះថា Tarzan បានចំណាយពេលប្រាំបីឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ រស់នៅក្នុងខ្ទមលើដើមឈើបណ្តោះអាសន្ន ក្នុងទីក្រុង។
Farman Ali បានក្លាយជាអារម្មណ៍នៃប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីវីដេអូនៃខ្ទមដ៏ចម្លែករបស់គាត់បានល្បីពេញបណ្ដាញសង្គមកាលពីប៉ុន្មានសប្តាហ៍មុន។ មនុស្សបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបុរសវ័យក្មេងរូបនេះ ដែលបានកំពុងគ្រប់គ្រងការរស់នៅក្នុងខ្ទមលើដើមឈើយ៉ាងមានក្តីសុខ អស់រយៈពេលជាង ៨ ឆ្នាំ។
នៅពេលសួរនាំអំពីការរស់នៅដ៏ចម្លែកបែបនេះ Ali បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបាត់បង់ឪពុកម្តាយទាំងពីរ គាត់ក្លាយជាមនុស្សក្រីក្រ មិនអាចមានលទ្ធភាពទិញផ្ទះធម្មតាបាននោះទេ ហើយបន្ទាប់ពីរស់នៅតាមដងផ្លូវអស់មួយរយៈធំ គាត់ក៏បានសម្រេចចិត្តសង់ខ្ទមផ្ទាល់ខ្លួនមួយកន្លែង ដែលគ្មានអ្នកណាមករំខានគាត់ ឬបណ្ដេញគាត់ចេញ – នោះគឺរស់នៅលើដើមឈើដែលជាទ្រព្យសម្បត្តិសាធារណៈ។
Ali ត្រូវបានមនុស្សមួយចំនួនធំ នៅក្នុងទីក្រុង Karachi ស្គាល់ ដោយរូបគេចេញក្រៅខ្ទម ដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ គឺតាមរយៈលាងរថយន្ត បោកសម្អាត និងលាងសម្អាតនៅខាងក្រៅផ្ទះគេ និងធ្វើគ្រឿងទេសសម្រាប់អ្នកដទៃ។ អតិថិជនរបស់គាត់ភាគច្រើនបានបង់ប្រាក់ឱ្យគាត់ជាទឹកត្រជាក់ និងអាហារ ហើយលុយបន្តិចបន្តួច ពោលគឺបានតែមួយគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់គាត់ប៉ុណ្ណោះ ដូច្នេះគាត់មិនអាចសន្សំសម្រាប់សង់ផ្ទះត្រឹមត្រូវបាននោះទេ។
រឿងរ៉ាវបុរសវ័យ ២៨ ឆ្នាំ រូបនេះបានរីករាលដាលនៅក្នុងប្រទេសប៉ាគីស្ថាន ដោយមនុស្សជាច្រើនបានសរសើរគាត់ ចំពោះជម្រើសមួយនេះរបស់គាត់។ ថ្មីៗនេះ គាត់ត្រូវបានសម្ភាសដោយភ្នាក់ងារវីដេអូអន្តរជាតិ Ruptly ហើយបាននិយាយថា គាត់គ្រាន់តែចាប់ផ្តើមរស់នៅក្នុងដើមឈើការ៉ាជី ជាកន្លែងចុងក្រោយប៉ុណ្ណោះ។ គាត់បានគោះទ្វារគ្រប់ៗគ្នា ដែលគាត់អាចធ្វើបាន ដោយសុំឱ្យសាច់ញាតិ និងអ្នកស្គាល់គ្នាជួយ ប៉ុន្តែគ្មាននរណាម្នាក់ចង់ដោះស្រាយ គ្មានអ្វីត្រូវផ្តល់ជូនដល់បុរសក្រីក្រម្នាក់នេះទេ។
Ali បាននិយាយថា គាត់បានសាងសង់ខ្ទមលើដើមឈើនេះពីឬស្សី ឈើ និងទ្វារចាស់ ដោយមានក្រណាត់បិទបាំងការពារពីខ្យល់ និងភ្លៀង។ ក្រៅពីគ្រែបណ្ដោះអាសន្ន គាត់ក៏រៀបចំអាងលាងមុខជារៀងរាល់ព្រឹក ចង្ក្រានតូចសម្រាប់ចម្អិនទឹក ហើយសូម្បីតែភ្លើងពន្លឺប្រើថ្ម និងឆ្នាំងសាកទូរស័ព្ទផងដែរ។
Ali ក៏បានប្រាប់កាសែតប៉ាគីស្ថានថា គាត់បានរៀបការនៅពេលមួយ ប៉ុន្តែ ដោយសារគាត់មិនអាចរកប្រាក់បាន ១៦៥ ដុល្លារ ដែលដៃគូរបស់គាត់សុំក្នុងមួយខែ ទើបនាងចាកចេញពីគាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
