កោះកុង ៖ មន្ត្រីនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរសម្នាក់ ពាក្យបណ្តឹងរបស់ ស្ត្រីឈ្មោះ គង់ មុំ អាយុ ៣៩ ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ និងជាប្រពន្ធរបស់គាត់ ជាប់ពាក់ព័ន្ធករណី រំ.លោភសេព.សន្ថវៈ លើកូនស្រីចុង មានអាយុ ១៤ ឆ្នាំ ប្រព្រឹត្តនៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លិន ចាន់ណា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ កសិករ ( ត្រូវជាឪពុកចុង ) ។ ចំណែកឯក្មេងរងគ្រោះមាន អាយុ ១៤ ឆ្នាំ ( ត្រូវជាកូនច្បងរបស់ជនសង្ស័យ ) ។ អ្នកទាំងពីរមានទីលំនៅ ភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកស្រែអំបិល កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា