Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនបរទេសចំនួន ៨៧ នាក់ ពាក់ព័ន្ធនឹងការកន្លែងរកស៊ីខុសច្បាប់ លក់អីវ៉ាន់គេចពន្ធ និង ការស្នាក់នៅខុសច្បាប់របស់ជនបរទេស !

ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ឆ្នាំ ២០២២ បានចុះបង្រ្កាប ទីតាំងកន្លែងរកស៊ីខុសច្បាប់ (លក់អីវ៉ាន់គេចពន្ធ និង ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ព្រមទាំងបើកលេងល្បែងអនឡាញ ទូបាញ់ត្រីខុសច្បាប់) ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីជនជាតិបរទេសមានចំនួន ៨៧ នាក់ ក្នុងនោះមានជនជាតិថៃចំនួន ៨៥ នាក់ ស្រី ៣៨ នាក់ ជនជាតិភូមា ១ នាក់ ប្រព្រឹត្ត ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

កម្លាំងសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា ការចុះបង្រ្កាប ទីតាំងកន្លែងរកស៊ីខុសច្បាប់ លក់អីវ៉ាន់គេចពន្ធ និង ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ព្រមទាំងបើកលេងល្បែងអនឡាញ ទូបាញ់ត្រីខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកកន្លែងរកស៊ីខុសច្បាប់ នៅចំណុច បង្រ្កាបខាងលើ និង ដកហូតវត្ថុតាងមួយចំនួន ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ – ទូហ្គេមបាញ់ត្រី០៦ គ្រឿង – កៅអី ២២ គ្រឿង -កុំព្យូទ័រ០១គ្រឿង -ម៉ាស៊ីនព្រីន០១គ្រឿង – ទូដែក០១គ្រឿង ម៉ាស៊ីនគិតលេខ០១គ្រឿង – ព្រមទាំងសម្ភារ បាល់ ០៣គ្រឿង -ម៉ូនីទ័រ០២គ្រឿង LED០៣គ្រឿង ស៊ីភីយូ០១គ្រឿង -អំភ្លី ០១គ្រឿង តុ០៣គ្រឿង – ក្ដាកាត់ក្រដាស០១គ្រឿង – ក្តាចុច(ឃីបត) ០២គ្រឿង – កូនកណ្តុរ(ម៉ាវ) ០១គ្រឿង – ស្រាគេចពន្ធ ចំនួន ៩៩៩ កេស មាន ៤៥ប្រភេទ – បារីជក់ សង្ស័យគេចពន្ធចំនួន ៥៥ កេស។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×