ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹក ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ (ទាំងដូស ទី៣ និងដូសទី៤) ជូនបងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស។

បើយោងតាមសេចក្តីជូនដំណឹង, យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនព័ត៌មានស្ដីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដួសទី៤) របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) ក៏ដូចជាដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ជាពិសេសនៅតាមរោងចក្រ សហគ្រាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមីក្រើនរំលឹក ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ (ទាំងដូស ទី៣ និងដូសទី៤) ជូនបងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





