Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង៖ ការនាំចេញថ្ងៃទី១-២០ ខែមេសា កើនឡើងជិត ១៦,៩% ដោយមានឱនភាពពាណិជ្ជកម្ម ៥,២ ពាន់លានដុល្លារ

សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងក្នុងរយៈពេល 20 ថ្ងៃដំបូងនៃខែមេសាបានកើនឡើងជិត១៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចូលបានកើនឡើង ២៥,៥ភាគរយ ដែលនាំឲ្យសមតុល្យពាណិជ្ជកម្មមានឱនភាពចំនួន ៥,២ពាន់លានដុល្លារ។ នេះបើយោងតាម
ទិន្នន័យពីទីភ្នាក់ងារគយកូរ៉េខាងត្បួងដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នេះ។

ផលិតផលដែលធ្វើការនាំចេញសំខាន់ៗដូចជា បន្ទះឈីប (semiconductors) និងផលិតផលប្រេងបានកើនឡើងជិត ២៣ភាគរយ និង ៨២ ភាគរយរៀងគ្នា ខណៈដែលរថយន្ត និងឧបករណ៍ឥតខ្សែបានធ្លាក់ចុះ ១ ភាគរយ និង ១០,១ ភាគរយ។

ទិសដៅនៃការនាំចេញ ជាពិសេសគឺប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានកើនឡើង ១,៨ ភាគរយ ២៩ភាគរយ ១២ ភាគរយ រៀងគ្នា។ ការនាំចេញបានកើនឡើងជិត ១៧ ភាគរយជាមធ្យមក្នុងមួយថ្ងៃធ្វើការ។ទិន្នន័យពេញមួយខែនឹងចេញផ្សាយនថ្ងៃទី ១ខែឧសភា៕ ប្រភព៖ រ៉យទ័រ

×