Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត​ម្ល៉េះ​ទេ! អ្នកគ្រូ​ម្នាក់​ ពេល​សន្ទនា​ជាមួយ​ជនជាតិ​ចិន «រឿង​ហុងស៊ុយ​លេ​ខ 168» ស្រាប់​តែ​ពួកគេ​សើច គ្រវីក្បាល ទម្លាយ​ថា…

មហាជនជាច្រើននៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានអានអត្ថបទដ៏ចាក់ដោតមួយ ដែលកំពុងត្រូវបានគេចែករំលែកតៗគ្នានាពេលថ្មីៗនេះ ចេញពីប្រភពអ្នកគ្រូម្នាក់ឈ្មោះ លឹម វិរិយា ដែលបាននិយាយរឿងលេខ 168 ដែលខ្មែរងប់នឹងជំនឿមួយចំនួន សូម្បីតែស្លាកលេខឡានថ្លៃកប់ពពកក៏ហ៊ានចំណាយលុយទិញដែរ។

អ្នកគ្រូខាងលើ បានសរសេររឿងរ៉ាវទាក់ទងលេខ “168” ដែលក្រុមអ្នកជំនឿខ្មែរនាំគ្នាជឿថាជាលេខហុងស៊ុយ ធ្វើឲ្យជនជាតិចិនគ្រវីក្បាលហួសចិត្តខ្លាំង មានខ្លឹមសារដើមទាំងស្រុងថា៖ និយាយរឿងលេខ​ 168 នេះ​ ខ្ញុំធ្លាប់​សួរផ្ទាល់មាត់ទៅកាន់មិត្តភក្តិដែលជាជនជាតិចិនពីរបីនាក់​ ក្នុងអំឡុងដំណេីរប្រជុំថ្នាក់តំបន់នៅឯបរទេស​ កាលពី៣ឆ្នាំ​មុន។

ពួកគេសេីច​ គ្រវីក្បាល​ ហេីយតបមកខ្ញុំក្នុងបទសន្ទនាជាភាសាអង់គ្លេស៖​

អ្នកដឹងទេ? អ្វី​ដែលកំពុងតែកេីតមានឡេីងក្នុងប្រទេសអ្នកឯង​ វាដូចគ្នាបេះបិទទៅនឹងប្រវត្តិពួកយេីងកាលពីជាង៤០ឆ្នាំ​មុន។ ពីដេីម​ឡេីយ​ ជនជាតិ​ចិនពួកយេីង​ ពិតជាឆ្កួតវង្វេងក្នុងការដេញចាប់យកលេខ​ ១៦៨​ នេះណាស់​ ដោយគ្រាន់​តែសំនៀងរបស់វាដែលអានទៅ​ ឮសូរថា​ “រីកចម្រើន​ប្រចាំថ្ងៃ” ហេីយពួកយេីងខ្លាចលេខ​ ៤​ ដូចខ្លាចថាននរក​ ដោយគ្រាន់​តែឮសូរស័ព្ទវាស្រដៀងនឹងពាក្យ “ស្លាប់”។

ការណ៍​នេះ​ បានពង្វក់និងបំពុលមនុស្សអស់ជិត១០០ឆ្នាំ​ប្លាយ​ ប៉ុន្តែ​លទ្ធផល​របស់​យេីង​ គឺនៅតែហូបពងទាប្រៃ​ ធ្វើ​ការធ្ងន់​ ធ្លាក់​ខ្លួន​ឈឺ​ ក្រីក្រលំបាក រងទុក្ខវេទនាឥតស្រាកស្រាន្តសោះ។

ម្ដងបន្តិចៗ​ នៅពេលដែលវិស័យអប់រំរីកចម្រេីន​ ពួកយេីង​រៀនសូត្រ​បានច្រេីន​ និងឆ្លាតជាងមុន​ ពួកយេីងក៏ចាប់ផ្ដេីមបោះបង់ចោលនូវជំនឿដែលគ្មានហេតុផលវិទ្យាសាស្ត្រអស់ទាំងនោះ។ ពួកគ្រូហ្វឹងស៊ុយ​ មិនសូវខុសពីគ្រូបោកទេ​ ពេលអស់ទីផ្សារក្នុងស្រុក​ ពួកគេក៏ចាប់ផ្ដេីមចេញទៅរកស៊ីនៅបរទេស។ ក្នុងនោះ​ ប្រទេសអ្នកឯង ក៏ប្រហែលមានវត្តមានរបស់គ្រូអស់ហ្នឹងដែរហេីយមេីលទៅ​ ទេីបបានជាសង្គមរបស់អ្នកទៅជាដូច្នេះ។

ពួកយេីង​ ចាប់ផ្ដើម​តម្លេីងលេខធម្មតាៗដូចទៅនឹងប្រទេសផ្សេងៗទៀត​ គឺក្នុងនោះ​ លេខ 04​ ដែលយេីងធ្លាប់តែរំលងចោល​ ក៏ត្រូវ​បានប្រេីធម្មតាមកវិញ។ ហេីយអាលេខរាសីស្អី​ 168​ ហ្នឹង​ ក៏គ្មាន​អ្នកណាគេទៅដេញថ្លៃ​ដូចមុន។ ផ្នូរខ្មោចរាប់លាន​ លេីដីរាប់ម៉ឺនហិកតា​ ក៏រដ្ឋឈូសចោលខ្ទេចខ្ទីអស់​ ទុកតែប្រឡោះថតទូតូចៗប៉ុនបាតដៃ​ គរលេីគ្នាដូចភ្នំ​ ហេីយគ្មានសិទ្ធិដុតធូបទៀនតាមអំពេីចិត្តដូចមុនទេ។ គ្មាន​ពិធីសែនខ្មោចគគ្រឹកគគ្រេងដូចមុន​ទៀតទេ។ វាមាននៅសេសសល់ខ្លះ​ ក្នុងតំបន់ដាច់ស្រយាល​ ដែលមនុស្សរស់ឆ្ងាយពីទីប្រជុំជន។

ផ្ទុយទៅវិញ​ រដ្ឋយកចិត្តទុកដាក់លេីវិស័យអប់រំ​ សុខាភិបាល​ ពាណិជ្ជកម្ម​ បច្ចេកវិទ្យា​ ។ ល។ អ៊ីចឹងទៅ​ ក៏ស្រាប់តែប្រទេសយេីង​ បែរជាមានសន្ទុះជឿនលឿនរីកចម្រេីនស្ទេីរមិនគួរជឿ​ រហូតដល់គេហ៊ានទាយថាអាចក្លាយជាមហាអំណាចពិភពលោកថែមទៀត។

អ្នកគិតមេីល៍! បេីប្រជាជនចិនពួកខ្ញុំ​ ម្ង៉ៃ​ៗនៅតែឆ្កួតនឹងរឿងសែនព្រេនវិញ្ញាណខ្មោច​ នៅតែងងឹតល្ងិតល្ងង់នឹងជំនឿលេខនេះលេខនោះ​ ទិសនេះទិសនោះ​ ពណ៌​នេះពណ៌នោះ​ តេីមានពេលឯណាដេីម្បីអភិវឌ្ឍខ្លួន​ ក៏ដូចជាអភិវឌ្ឍជាតិទៅកេីត?

ចិនៗពិតប្រាកដ​ គេភ្ញាក់រឭកបោះបង់ចោលអស់ហេីយ​ នៅឡេីយតែចិនស្រុកខ្មែរដែលមិនចេះអក្សរចិននេះទេ។ គួរស្រណោះអាណិតណាស់​ តេីគួរជួយពីជ្រុងណាទៅមុន?។

ជាមួយគ្នានេះផងដែរ មហាជនជាច្រើននៅលើបណ្តាញសង្គម ក៏បានសម្តែងមតិហួសចិត្តថា៖ ជំនឿខ្វះការពិចារណាពិតជាគ្រោះថ្នាក់, 168 គ្រាន់តែខមិនលេខនេះហើយរកសុីមានបាន អុីចឹងស្រុកយើងពិតជាលែងមានអ្នកក្រហើយ។ មានក្រអាស្រ័យលើការប្រឹងប្រែង(កម្មថ្មី) រួមជាមួយបុណ្យចាស់(ធ្វើទានមិនកំណាញ់) សទ្ធាដោយបញ្ញាកុំអោយចាញ់បោកគេ។ Kou Sopheap៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×