Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ពូទីន ព្រមាន​លោកខាងលិច ពិសេស​ណា​តូ ជាមួយ​មី​សុី​លនុ​យក្លេ​អ៊ែរ​អន្តរ​ទ្វីប Satan II ដែល​អាច «បំផ្លាញ» ត្រឹម​ប៉ុន​ប្រទេស​បារាំ​ង

លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើការព្រមានដ៏ត្រជាក់មួយ ទៅកាន់លោកខាងលិច កាលពីម្សិលមិញ ដោយការបាញ់សាកល្បងមីស៊ីល ‘Satan II’ ដ៏គួរឱ្យភ័យខ្លាចរបស់គាត់។

មីស៊ីល Sarmat RS-28 មានសមត្ថភាពអាចវាយប្រហារលើគោលដៅបានចម្ងាយ ១១.២០០ ម៉ាយ ត្រូវបានគេនិយាយថា ជាមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយបំផុតរបស់ពិភពលោក។

លោក ពូទីន បានពណ៌នាការបាញ់បង្ហោះនេះថាជា “ព្រឹត្តិការណ៍ដ៏សំខាន់ និងធំ” សម្រាប់យោធារបស់រុស្ស៊ី ហើយបានអះអាងថា អាវុធនេះអាចយកឈ្នះលើប្រព័ន្ធការពារទំនើបទាំងអស់។

លោក ពូទីន បានបញ្ជាឱ្យបាញ់សាកល្បងកាំជ្រួច Sarmat RS-28 ‘Satan II’ នេះ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគ្រប់គ្រាន់ ដែលជាម្ទេចប្រទេសបារាំង ក្នុងការវាយប្រហារតែមួយប៉ុណ្ណោះ។ ការបាញ់នេះ គឺចេញពីរោងចក្រ Plesetsk Cosmodrome នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ហើយការអនុវត្តសាកល្បងក្បាលគ្រាប់របស់មីស៊ីលនេះ បានវាយប្រហារគោលដៅចម្ងាយ 3,600 ម៉ាយ ពីចម្ងាយនៅជួរបាញ់ Kura ក្នុងឧបទ្វីប Kamchatka ។ ហើយបើ​បំពាក់អាវុធពេញលេញ នោះវា​អាចបញ្ជូនបន្ទុកធំល្មម​នឹងកម្ទេចតំបន់មួយ​ដែលទំហំប៉ុនបារាំង។

តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបាននិយាយថា ការធ្វើតេស្តនេះថាជា “ទម្លាប់សម្ញែង” របស់រុស្ស៊ី ហើយបានច្រានចោលការគំរាមកំហែងជាសកលណាមួយ។

នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍ជុំវិញប្រទេសរុស្ស៊ី លោក ពូទីន បានអបអរសាទរយោធាចំពោះការបាញ់បង្ហោះនេះ ដោយបន្ថែមថា “អាវុធដ៏ពិសេសនេះ នឹងពង្រឹងសក្តានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ី ពីការគំរាមកំហែងពីខាងក្រៅ និងធ្វើឱ្យអ្នកដែលស្ថិតក្នុងភាពក្តៅក្រហាយ វោហាសាស្ត្រ ព្យាយាមគម្រាមប្រទេសយើង ត្រូវគិតឲ្យបានពីរដង។

លោក Dmitry Rogozin នាយកទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា សព្វាវុធនេះគឺ ‘មានវត្តមានដល់ណាតូ និងអ្នកឧបត្ថម្ភទាំងអស់នៃ Ukro-Nazism’ ដែលកំពុងជួយដល់ប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×