Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាគ្រឿងញៀន បា.ញ់នមេប៉ុស្តិ៍នគរបាលឃុំទួលព្រិចស្លា.ប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល

កណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យដឹងថា មន្ត្រីប៉ូលិសម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ហើយត្រូវជនសង្ស័យបា.ញ់តដៃ នៅរសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបា.ញ់ត្រូវ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានឃាត់ខ្លួនបានផងដែរ ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល មុខសញ្ញាគ្រឿងញៀន បានបា.ញ់បណ្តាលឱ្យនគរបាលម្នាក់ស្លា.ប់។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បា.ញ់បណ្តាលឱ្យស្លា.ប់ មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។

លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×