Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់ ការផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ Philter (Black Rose) ដែលលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ ការផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ Philter (Black Rose) ដែលលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vall Shop កំពុង ផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និង គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការ ពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដែលអាចបង្កជាបទល្មើសធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរ ពាក់ព័ន្ធជួយសហការស្រាវជ្រាវរកម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតមក ផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជា ការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PIIILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួល ស្គាល់ពីក្រសួងសុខាភិបាលនេះជាបន្ទាន់ ព្រោះផលិតផលខាងលើនេះមិនបានបញ្ជាក់ថាផ្សំពីសារធាតុគីមីអ្វីឡើយ ដូច្នេះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់ម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ផលិតផលជំនួយ អារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង សុខាភិបាលខាងលើនេះ សូមសហការផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×