កណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា ឧក្រិដ្ឋជនជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន បានធ្វើសកម្មភាពបា.ញ់ស.ម្លាប់មេប៉ុស្តិ៍នគរបាលទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ចំណែកឃា.តករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ។

លោកស្នងការ បានមានប្រសាសន៍ថា ពិតជាមានករណីផ្ទុះអា.វុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន។
ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា ។ បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍ថា ជនល្មើសកំពុងស្នាក់នៅទីនោះ។ អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបា.ញ់មកលើសមត្ថកិច្ច។
ជនល្មើសបា.ញ់ស.ម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល នាវេលាម៉ោង១២និង៣០នាទី ថ្ងៃទៅ២១ ខែមេសា ឆ្នាំ២០២២។
ជនរងគ្រោះជាមេប៉ុស្តិ៍នគរបាលទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លា.ប់ដោយសារមុខសញ្ញាគ្រឿងញៀនបា.ញ់ ត្រូវជាច្រើនគ្រាប់ ។ ចំណែកឃាត.ករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
















