Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងកុងតឺន័រ បើកលឿនជ្រុលទៅបុ.ករះរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ជាច្រើនកង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.ករះរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់អស់ជាច្រើន ចំណែកឯរថយន្តរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២២ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ចំណុចជាប់នឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3F-7537 បើកបរតាមបណ្ដោយផ្លូវ ២៧១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជាប់នឹងផ្សារហេងលី ក៏បានរេចង្កូតទៅបុ.ករះ របាំងថ្មចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ជាច្រើនកង់ ចំណែកឯរថយន្តវិញរងការខូចខាត ផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិននណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋ ហើយភ្លាមនោះដែរ តែកុងរថយន្តក៏បានបើកទ្វារ ចុះចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×