Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប ២គ្រឿង បុ.កគ្នាពេញទំហឹង រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង , សងលុយបញ្ចប់រឿង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប២គ្រឿង បើកដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុ.កគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៤០នាទីយប់ថ្ងៃទី ២១ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ចំណុចក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក lexus RX330ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AT-5518បើកបរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក range rover ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BN-1717 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុ.ករថយន្តlexusRX330 ចំពីចំហៀងមុខខាងស្តាំពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខ យ៉ងធ្ងន់ធ្ងរផងដែរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្រះចក បានចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាកrang rover ព្រមសងជាសំណងទៅលើរថយន្ត lexus Rx330 ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×