Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍វាយតម្លៃថា ភ្ញៀវទេសចរបានចាយលុយប្រមាណ ២៧៥លានដុល្លារ សម្រាប់ការដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានវាយតម្លៃថា ភ្ញៀវទេសចរ បានចាយលុយចំណាយសរុបប្រមាណ ២៧៥លានដុល្លារ សម្រាប់ការដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

ការវាយតម្លៃរបស់ក្រសួងទេសចរណ៍នេះ ចូលឆ្នាំ ៣ថ្ងៃ បូកនិងថ្ងៃអាទិត្យ១ថ្ងៃទៀត ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចាយលុយផ្ទាល់ខ្លួនប្រមាណ ២៧៥ដុល្លារ ក្នុងនោះទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ។

ក្រសួងទេសចរណ៍ បានសង្កេតឃើញថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម ស្មើនឹង ៥៤លានដុល្លារ, ខេត្តព្រះសីហនុ ស្មើនឹង ៤៨លានដុល្លារ, ខេត្តបាត់ដំបង ស្មើនឹង ៣១លានដុល្លារ, ខេត្តសៀមរាប ស្មើនឹង ៣០លានដុល្លារ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា បើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ អាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលស្នាក់នៅចាប់ពី ១យប់  ស្មើនឹង ៤០% ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦% និងទេសចរកម្សាន្តវិលល្ងាច ស្មើនឹង ៦០%៕

×