ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី ១ឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បាននាំចេញផលិតផលកាត់ដេរ មានតម្លៃទឹកប្រាក់សរុបចំនួន ៣១៥៥លានដុល្លារ បានកើនឡើង ២៤,៨ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០២១។
អ្នកជំនាញលើកឡើងថា ការនាំចេញមានកំណើនបែបនេះ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស បាន និងកំពុងងើបឡើងវិញជាបណ្តើរៗ ខណដែលរាជរដ្ឋាភិបាល គ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរ ជាមួយអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតទាប។
ប៉ុន្តែយ៉ាងណាក៏ដោយអ្នកជំនាញ លើកឡើងទៀតថា ឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា ក៏អាចនឹងងាយរងផលប៉ះពាល់ខ្លះៗនាពេលខាងមុខដែរ ក្នុងពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជំរុញឲ្យតម្លៃថាមពល និងទំនិញប្រើប្រាស់មួយចំនួនឡើងថ្លៃ នៅចំពោះមុខនៃការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
គរបញ្ជាក់ថា ផលិផលវាយនភណ្ឌកាត់ដេរ ភាគច្រើនរបស់ប្រទេសកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕