កណ្តាល៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យចូលមកបំភ្លឺ និងសាកសួរ ពាក់ព័ន្ធនឹងការ បំភាន់មន្ត្រីសុរិយោដី និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅខេត្តកណ្ដាល ។

យោងតាមដីការបស់តុលាការខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អុល ប៊ុណ្ណា ភេទប្រុស អាយុ ៤០ ឆ្នាំ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក អុល ប៊ុណ្ណា ត្រូវបានតុលាការចេញដីកាកោះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា ។
តុលាការបានកោះហៅលោក អុល ប៊ុណ្ណា ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក ឲ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


