Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីជាន់ខ្ពស់ ចូលរួមរំលែកទុក្ខដល់ការស្លាប់មន្ត្រីនគរបាលពីររូប និងជុំវិញការចុះបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖ ការបាត់បង់ជីវិតរបស់ លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទស្មើសគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ÷

  • សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងទឹកខិត្តចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសោកស្ដាយបំផុតចំពោះវីរភាពការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើស។
  • ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថាលោកវរសេនីយ៏ត្រី ជុច សុភា អាយុ៥០ឆ្នាំ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច និងលោក រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានពលីជីវិតកាលពីរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។
  • នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពនៃមន្រ្តីនគរបាលទាំង២រូប។
  • នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពនៃមន្រ្តីនគរបាលទាំង២រូប ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀនខាងលើ។

ជុំវិញការបង្ក្រាបគ្រឿងញៀន ឈានទៅដល់ការស្លាប់មន្ត្រីនគរបាលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល បានបណ្ដាលឱ្យមន្រ្តីនគរបាលរបស់លោកចំនួន ២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្ត្រីនគរបាលដែលបាត់បង់ជីវិតរួមមាន ៖

១- ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល,

២- ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល,

លោកស្នងការនគរបាលខេត្តកណ្តាល នាយប់ថ្ងៃដដែល បាននាំយកថវិការបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ទៅប្រគល់ជូនគ្រួសារសពនៃមន្រ្តីនគរបាលទាំង២រូប ដែលបានស្លាប់ក្នុងបុព្វហេតុចុះបង្ក្រាបគ្រឿងញៀន។

ប្រភពព័ត៌មានជំហានដំបូង បានឱ្យដឹងថា មុនឈានដល់ការចុះបង្រ្កាប កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានទទួលសេចក្ដីរាយការណ៍ថា មានសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះតៀមមួយធ្វើអំពីថ្ម ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមុខសញ្ញាជួញដូរគ្រឿងញៀននោះមានគ្នាប្រហែល ៥ ទៅ ៦នាក់ ក៏ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ នៅទីតាំងខាងលើ, ហើយបានដឹងថា ក្រុមឧក្រិដ្ឋជនខាងលើ ដែលជាមុខសញ្ញាចាស់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងផ្ទះតៀមចំណុចដែលគេរាយការណ៍នោះពិតប្រាកដមែន។

បន្ទាប់មកក៏បានចុះទៅបង្រ្កាប លុះពេលទៅដល់បានធ្វើការឡោមព័ទ្ធ និងបើកទ្វារផ្ទះ ចូលទៅចាប់ខ្លួនជនសង្ស័យ ប៉ុន្តែក្រុមជនសង្ស័យបានដឹងខ្លួនមុន ក៏បានរត់ពួនកៀនកន្លុកកន្លៀតក្នុងផ្ទះ និងបានបាញ់ប្រហារមកលើកម្លាំងនគរបាលមុន បណ្ដាលឲ្យត្រូវលោកនាយប៉ុស្តិ៍ត្រូវគ្រាប់កាំភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែង, រីឯមន្រ្តីនគរបាលម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក្រុមឧក្រិដ្ឋជន បានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលបានបាញ់តបតវិញ បណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់របួស និងក្រោយមកបានស្លា.ប់, ហើយសមត្ថកិច្ចបានចាប់ខ្លួនក្រុមជនដៃដល់ បក្សពួកសរុប ០៥នាក់ និងដកហូតកាំភ្លើងខ្លី ម៉ាករ៉ូឡូ១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×