Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យតែ​បើកបរ​ខុស​បច្ចេក​ទេ​សបែបៗ​នេះ ច្បាស់ជា​ស្លា.ប់​គេ​អស់ហើ​យ! ស្រ្តី​អ្នកលក់​មាស​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​សុ​ខៗ ពុទ្ធោ ស្រាប់តែ…

នេះជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ ខណៈដែលស្រ្តីម្នាក់ ព្រោះតែបើកបរខុស «បច្ចេកទេស» ជាន់ហ្វ្រាំងច្រឡំហ្គា បណ្តាលឲ្យរថយន្តបោះពួយដូចហោះ ឆ្លងកាត់ទទឹងផ្លូវ រួចបុកទម្លុះហាងលក់មាសយ៉ាងសហាវញាក់សាច់តែម្តង។

ឧបទ្ទវហេតុដ៏ហួសចិត្តនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅក្នុងខេត្ត Surat Thani ប្រទេសថៃ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញមុនពេលកើតហេតុ ស្រ្តីអ្នកលក់មាស បានកំពុងចុចមើលទូរស័ព្ទសុខៗ ស្រាប់តែរំពេចនោះ រថយន្ត sedan ពណ៌១គ្រឿង បានចេញផ្លូវម្ខាង បោះពួយចូលមកបុកទម្លុះហាងរបស់គាត់យ៉ាងសាហាវ។ ប៉ុន្តែ ពិតជាសំណាងណាស់ ដែលរថយន្តនេះ ត្រូវបានរាំងផ្ទប់ត្រឹមច្រកទ្វារចូល និងគ្រាន់តែបណ្តាលឲ្យបែកកញ្ចក់ និងខូចខាតរបស់ទ្រព្យមួយចំនួនប៉ុណ្ណោះ។ ពិតណាស់ ប្រសិនបើពុំត្រូវបានរាំងផ្ទប់ទេ គឺច្បាស់ណាស់ ស្រ្តីអ្នកលក់មាសនោះ អាចនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតក៏ថាបាន ព្រោះថាគាត់ពុំបានចាប់អារម្មណ៍ត្រៀមគេចខ្លួនទុកជាមុន។

ក្រោយហេតុការណ៍បានកើតឡើង ស្រ្តីអ្នកបើកបររូបនោះ បាននិយាយឡើងញ័រខ្លួនថា៖ «នៅពេលនោះ ខ្ញុំបានជាន់ហ្គាខុសបច្ចេកទេស ជំនួសឲ្យជាន់ហ្វ្រាំង និងស្លន់ ទើបបណ្តាលឲ្យរថយន្តស្ទុះធ្លោបុកចូលហាងមាសបែបនេះតែម្តង»។

គេ​ដឹងថា ស្ត្រីអ្នកបើកបររូបនោះ បានរងរបួសក្បាលស្រាល ខណៈ​ម្ចាស់ហាង​រងរបួសបន្តិចបន្តួច​ដោយសារបំណែកកញ្ចក់​។

ក្រោយពីសុំទោសម្ចាស់ហាងមាស ស្ត្រីអ្នកបើកបរ​ក៏បានសន្យា​ថា​នឹងចេញថ្លៃ​ខូចខាតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×