Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសពាណិជ្ជករ ម្នាក់ ដាក់គុក២ ឆ្នាំ និង ៦ ខែ ពាក់ព័ន្ធនឹងការស៊ីដាច់លុយ ៧ម៉ឺនដុល្លាអាមេរិក

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ខែ និងបង្គាប់ឱ្យសងលុយចំនួន ៧ម៉ឺនដុលា្លរអាមេរិក និងសងជំងឺចិត្ត ៥លានរៀល ជាប់ពាក់ព័ន្ធនឹងការស៊ីដាច់លុយ របស់អតិថិជនរបស់ខ្លួន តាមរូបភាពលក់ផ្ទះល្វែង និងបង់រំលោះ តែមិនមានផ្ទះល្វែង ប្រគល់ឲ្យទៅម្ចាស់លុយ បន្ទាប់ពីទទួលបានប្រាក់កក់ ពីម្ចាស់លុយ។

យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនជាប់ចោទ មានឈ្មោះ អួង សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១បB ផ្លូវលេខ៣១បេ តេ ភូមិសន្សំកុសល២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” រំលោភលើទំនុកចិត្ត” តាមបញ្ញត្តិមាត្រា ៣៩១ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទភា

×