Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ត្រូវការលុយ៧ពាន់លានដុល្លារក្នុង១ខែ ស្ដារសេដ្ឋកិច្ច ចំពេលធនាគារពិភពលោក ប៉ាន់ប្រមាណខូចខាត៦០ពាន់លានដុល្លារ

រដ្ឋធានីគៀវ៖ ដោយសារតែសង្គ្រាម បាន និង កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី អូសបន្លាយ អស់រយៈពេលជិត២ខែកន្លងមកនេះ បានបង្កនូវវិនាសកម្មយ៉ាងខ្លាំង ដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយត្រូវបានធនាគាពិភពលោក (World Bank) ប៉ាន់ប្រមាណថា ខូចខាត អស់៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈលោកប្រធានាធិបតី ហ្សេឡែនស្គី ត្រូវការលុយ៧ពាន់លានដុល្លារ ក្នុងមួយខែ សម្រាប់កសាងប្រទេសនេះឡើងវិញ។

សារព័ត៌មាន The National News បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានថ្លែង នៅក្នុងសុន្ទរកថា តាមបណ្ដាញអ៊ិនធើរណិត ទៅកាន់សន្និសីទមួយ ដោយបានគូសបញ្ជាក់ អំពីការចំណាយ និង តម្រូវការហិរញ្ញប្បទានកាន់តែធំ។ អ៊ុយក្រែន ត្រូវការថវិកា ចំនួន៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ សម្រាប់ការស្ដារសេដ្ឋកិច្ច បណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី និង កសាងប្រទេសឡើងវិញ។ ចំណែកសហគមន៍ពិភពលោក គួរតែដកប្រទេសរុស្ស៊ី ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំង ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ហើយស្ថាប័នផ្សេងៗទៀត។

លោក ដេវីដ ម៉ាលផាស (David Malpass) ប្រធានធនាគាពិភពលោក បានថ្លែង នៅក្នុងសន្និសីទមួយ ស្ដីអំពីជំនួយហិរញ្ញវត្ថុរបស់អ៊ុយក្រែន ថា ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការឈ្លានពានរបស់រុស្ស៊ី បានបណ្ដាលឲ្យប្រទេសអ៊ុយក្រែន ខូចខាត ទៅលើសំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធ មានតម្លៃ ៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា ប្រមុខធនាគារពិភពលោក បានអះអាងថា ការវាយតម្លៃនេះ មិនទាន់រាប់បញ្ចូល លើការចំណាយផ្នែកសេដ្ឋកិច្ច ដែប្រឈមមុខនឹងសង្រ្គាម កំពុងតែបន្ដនោះឡើយ។ ដូច្នេះ ការចំណាយ និង ការខាតបង់ ក៏កំពុងតែបន្ដកើនឡើងទៀត។

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃចន្ទ ទី១៨ ខែមេសា បានទម្លាក់នូវការព្យាករណ៍របស់ខ្លួន សម្រាប់សេដ្ឋកិច្ចពិភពលោក នាឆ្នាំ២០២២ មកនៅត្រឹម០,៩ភាគរយ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ី ផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×