Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​និស្សិត​អាមេរិក ដោះ​ខោ​អាវ​ចេញ​ពេល​កំពុង​ការពារ​និក្ខេបបទ​

​និស្សិត​ឆ្នាំ​បញ្ចប់​នៃ​សកល​វិទ្យាល័យ Cornell បាន​ស្រាត​ខោអាវ​ចោល​ក្នុង​ពេល​ឡើង​ការពារ​និក្ខេបបទ​ក្នុង​ពេល​បញ្ចប់​ការសិក្សា ។​

Letitia Chai បាន​សម្រេចចិត្ត​ដោះ​ខោ​អាវ​ខាង​ក្រៅ​ចោល ដោយ​ស្លៀក​តែ​គ្រឿងក្នុង ក្នុង​ពិធី​ការពារ​និក្ខេបបទ​បញ្ចប់​ការសិក្សា​នៅ​ចំពោះមុខ​សាស្ត្រាចារ្យ និង​និស្សិត​ជាច្រើន​នាក់ កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា នៅ​សកល​វិទ្យាល័យ Cornell នៅ​បុរី​ញូយ៉ក អាមេរិក​។​

​ទង្វើ​ដ៏​ចម្លែក​ធ្វើឡើង​ប្រឆាំង​ការរិះគន់​របស់​សាស្ត្រាចារ្យ Rebekah Maggor ដោយ​ថា នាង​ស្លៀក​ខោខ្លី​ពេក កាលពី​ពេល​ការពារ​និក្ខេបបទ​សាកល្បង​កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា ។ Letitia បាន​សរសេ​រលើ​គេហទំព័រ​ហ្វេ​សបុ​កថា នាង​បាន​ពាក់​អាវដៃវែង​ពណ៌​បៃតង និង​ខោខ្លី ពេល​នោះ​សាស្ត្រាចារ្យ Maggor បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ស្លៀកពាក់​របស់​នាង ។​

​រឿង​ដំបូង​ដែល​សាស្ត្រាចារ្យ​នេះ បង្ក​ជា​មួយ​ខ្ញុំ​គឺ​និយាយថា ៖ “​នេះ​ពិតជា​អ្វី​ដែល​ប្អូន​នឹង​ស្លៀក ? ខោ​របស់​ប្អូន​ពិតជា​ខ្លី​ណាស់​” ។ Letitia ពោល​បន្តថា សាស្ត្រាចារ្យ​រូបនេះ ចង់​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​និស្សិត​ប្រុសៗ បែងចែក​អារម្មណ៍ ព្រោះ​ប្រមូលផ្តុំ​សំឡឹង​មក​មើល​រាងកាយ​ខ្ញុំ​។​

Letitia ស្រាត​ខោ និង​ដោះអាវ​ចេញ ហើយ​ធ្វើការ​ឧទ្ទេស​នាម​និក្ខេបបទ​សំដៅ​ប្រឆាំងនឹង​ឥរិយាបថ​តានតឹង​ហួសហេតុ​របស់​សាស្ត្រាចារ្យ Maggor ។​

Letitia ឲ្យដឹង​បន្ថែម​ថា និស្សិត​អន្តរជាតិ​ប្រុស​ម្នាក់ ក្នុង​ថ្នាក់​បាន​ហៃអើ តាម​ទស្សនៈ​របស់​សាស្ត្រាចារ្យ​ខាងលើ ពេលនោះ​នាង​សម្រេចចិត្ត​ដើរចេញ​ពី​បន្ទប់ ។ សាស្ត្រាចារ្យ Maggor ក៏បាន​ដើរ​ចេញមក​រួច​បន្ត​សួរ​នាង​ថា ៖ តើ​ម្តាយ​នាង​គិត​យ៉ាងណា​ដែរ​អំពី​ការ​ស្លៀកពាក់​របស់​កូនស្រី​ខ្លួន​? នាង​ក៏​ឆ្លើយ​ភ្លាម​ថា ៖ “​ម្តាយ​របស់​ខ្ញុំ​ជា​សាស្ត្រាចារ្យ​ម្នាក់​ជំនាញ​ស្រាវជ្រាវ​អំពី​យេនឌ័រ និង​វិទ្យាសាស្ត្រ​ផ្លូវភេទ​”​។ គាត់​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ខោខ្លី​របស់ខ្ញុំ ។​

​ទោះ​យ៉ាងណា​មាន​មនុស្ស​ជាច្រើន​មិន​គាំទ្រ​នឹង​របៀប​ដោះ​សម្លៀក​បំពាក់​ចេញ ជា​ការប្រឆាំង​របស់ Letitia ។​

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណាដែរ ?​

×