Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីឆ្កឹះសោទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត អ្នកដទៃ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆ្កឹះសោទ្វារផ្ទះលួចទ្រព្យសម្បតិ្ត ប្រព្រឹត្ត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើ មានឈ្មោះ ៖ ១-ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ២- ឈ្មោះ ហួន មុន្នីឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅឡើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×