Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរី មេគង្គលែន បានរៀបចំពិធី បុកគ្រឹះ សាងសង់នូវប្លុកថ្មីវីឡាកូនកាត់ មានរបង បន្ថែមទៀត សម្រាប់ជូនតាមតម្រូវការរបស់អតិថិជន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដែលត្រូវនឹង ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ បុរី មេគង្គ លែន បានរៀបចំពិធី សែន បុកគ្រឹះសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ប្លុកថ្មី វីឡាកូនកាត់មានរបង បន្ថែម ទៀត សម្រាប់បំពេញតាមតម្រូវការជូនដល់អតិថិជន ដោយការប្រារព្ធពិធីនេះស្ថិតនៅក្នុងគម្រោងធំទី៣ មេគង្គ ស៊ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៦អា ហួសស្ពានទី𝟏𝟎 ប្រមាណ 𝟏𝟓𝟎ម៉ែត្រ ភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ដោយមានសន្ទុះនៃការគាំទ្រ និងមានការសរសើរយ៉ាងច្រើនពីសំណាក់អថិជន អំពីម៉ូតផ្ទះ រចនាបថថ្មីស្អាតប្លែកបែប អ៊ឺរ៉ុប ខុសពីបុរី ផ្សេងៗទៀតជាច្រើន ទាំងគ្រឿងបរិក្ខា និងគុណភាពសំណង់ ផងនោះ បុរី មេគង្គ លែន កំពុងតែពង្រីកនូវសក្តានុពល និងបង្កើននូវស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ហើយពេលនេះ បុរី មេគង្គ លែន ក៏បានពង្រីកនូវការសាងសង់លំនៅឋានថ្មីបន្ថែម ទៀត នោះគឺ វីឡាកូនកាត់មានរបង ដែលនេះធ្វើអោយ អតិថិជន ជាច្រើន មានការពេញចិត្ត និង ធ្វើការកក់ផ្ទះប្លុកថ្មីនេះ ជាហូរហែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្លុកថ្មី វីឡាកូនកាត់ មានរបងនេះ គឺមិនត្រឹមតែមានម៉ូតស្អាត ប៉ុណ្ណោះទេ បើនិយាយពីតម្លៃវិញ គឺសមរម្យខ្លាំងមែនទែនសឹងមិនគួរអោយជឿ លើសពីនេះទៅទៀតនោះ បុរី ក៏បានផ្តល់ជូននូវប្រូម៉ូសិនពិសេសជាច្រើនបន្ថែមទៀតជូនដល់អតិថិជន របស់ខ្លួនផងដែរ ។សម្រាប់វីឡាកូនកាត់មានរបង របស់បុរី មេគង្គ លែន នេះគឺសក្តិសមបំផុតសម្រាប់អតិថិជនដែលចង់បាននូវលំនៅឋាន ស្រស់ស្អាត បែបអភិជន បរិយាកាសរស់នៅបែបធម្មជាតិ បូករួមជាមួយនឹងសំណង់មានភាពរឹងមាំ តម្លៃសមរម្យហើយអត្រានៃការចំណាយតិចប្រចាំខែ ដោយលោកអ្នកចំណាយតែជាង៤០០ ដុល្លាតែប៉ុណ្ណោះក្នុងមួយខែ នោះលោកអ្នកក៏នឹងអាចក្លាយជាម្ចាស់ផ្ទះ វីឡាកូនកាត់នេះ ភ្លាមៗតែម្តង ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកសាកសួព័ត៌មានដោយផ្ទាល់ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព័្ទ ដែលមានលេខ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ៕

×