ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍បង្រ្កាបសត្វព្រៃឈើ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់ចុះបង្រ្កាបទីតាំងជួញដូរសត្វព្រៃមួយកន្លែង នៅសិប្បកម្មធ្វើប្រហិត ស្ថិតនៅខាងក្រោយសាលាខណ្ឌដង្កោ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១១ថ្ងៃទី២២ ឆ្នាំ២០២២ ។

ប្រត្តិបត្តិការណ៍បង្រ្កាបទីតាំងជួញដូរសត្វព្រៃខាងលើនេះ សមត្ថកិច្ចជំនាញបានដកហូតសាច់ជ្រូកព្រៃ និងសាច់សត្វឈ្លូស ចំនួន១៥,៥គីឡូក្រាម ក្នុងនោះមានសត្វឈ្លូស១០គីឡូក្រាម និងសត្វជ្រូកព្រៃ៥,៥គីឡូក្រាម។
ក្នុងរង្វង់ប្រត្តិបត្តិការបង្រ្កាបរបស់សមត្ថកិច្ចខាងលើ មានសមត្ថកិច្ចមួយចំនួន មកហាមឃាត់អ្នកសារព័ត៌មានមិនឲ្យថតទីតាំងខាងលើនោះទេ។
ក្រោយពេលបញ្ចប់ប្រត្តិបត្តិការ បង្រ្កាបការជួញដូរសត្វព្រៃខាងលើ សមត្ថកិច្ចជំនាញបានដកហូតសត្វព្រៃចំនួន១៥,៥គីឡូក្រាម យកទៅដុតកម្ទេ.ចចោល និងផាកពិន័យដល់ម្ចាស់ទីតាំងខាងលើ និងធ្វើការអប់រំកុំឲ្យមានការជួញដូរ សត្វព្រៃបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សួង សាម






