ភ្នំពេញ : មានការភ្ញាក់ផ្អើលបន្ទាប់ពីបែករឿងជនជាតិវៀតណាមពីរនាក់ ស្លា.ប់ ក្រោយអាគារកាស៉ីណូយ៉ុងយ័ន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។
សមត្ថកិច្ចខេត្តកណ្តាលបានឱ្យដឹងថា សាកសពជនជាតិវៀតណាម ទាំងពីរនាក់ ដែលស្លា.ប់ក្រោយអគារកាស៉ីណូយ៉ុងយ័ន មានដូចជា :
១.ឈ្មោះ PHAM HUU DU ភេទប្រុស មុខរបរ បុគ្គលិកកាស៉ីណូយ៉ុងយ័ន បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
២.ឈ្មោះ LUU VIET LONG ភេទប្រុស មុខរបរ បុគ្គលិកកាស៉ីណូយ៉ុងយ័ន បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា កាលពថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទី ជនរងគ្រោះខាងលើបានធ្លាក់ពីលើអគារជាន់ទី៦ បណ្ដាលរងរបួសធ្ងន់ធ្ងរ ដោយឃើញស្ថានភាពបែបនេះ មានសន្តិសុខ ចំនួន ០២នាក់ ១.ឈ្មោះ ងួន ឆេងលី និងឈ្មោះ ផាត់ សំឡូត និងមានជនជាតិវៀតណាមចំនួន ០២នាក់ ជាបុគ្គលិក(កាស៉ីណូ) មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាទៅលើកជនរងគ្រោះទាំងពីរ ដាក់រថយន្ដ ម៉ាក ឡិចស៉ីស GX470 ពណ៌ស មិនចាំឆ្នាំផលិត ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6380 បានដឹកទៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា-សូវៀត ដើម្បីជួយសង្រ្គោះ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះខាងលើ បានទទួលមរណៈភាពបាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងខាងលើកម្លាំងអធិការដ្ឋានននគរបាលស្រុកកោះធំ សហការជាមួយ កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកស្នងការរង ទទួលដឹកនាំការងារអន្តោប្រវេសន៍ និងកម្លាំងនគរបាលបច្ចេកទេសក្រសួង បានចុះទៅកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបន្ត និងកំណត់បទល្មើស។
បើយោងតាមរបាយការណ៍ របស់ការិយាល័យបច្ចេកទេសខេត្ត ៖ -សពទី១ ឈ្មោះ PHAM HUU DU ស្នាក់នៅអាគារA4 ជាន់ទី៨ បន្ទប់ដេកលេខ៩៩៩ ក្នុងតំបន់កាស៊ីណូយ៉ុងយ័ន។ -សពទី២ ឈ្មោះ LUU VIET LONG ស្នាក់នៅអាគារA4 ជាន់ទី៨ បន្ទប់ដេកលេខ៩៩៩ ក្នុងតំបន់កាស៊ីណូយ៉ុងយ័ន។
ការពិនិត្យកន្លែងកើតហេតុៈ ជាន់ទី៨បន្ទប់លេខ៩៩៩ គ្រែពីរជាន់ មានចំនួន ៦គ្រែបន្ទប់ប្រវែង៤គុណ៨ម៉ែត្រ និងមានរ៉ងដាខាងក្រោយ ហើយជនរងគ្រោះទាំងពីរដេកគ្រែជាមួយគ្នា ផ្នែករ៉ងដាខាងក្រោយមានចំរឹងដែកផ្សារបិទជិត ហើយមានស្នាមកាត់ចំរឹងដែកទំហំ ២៩គុណ៤១cm
វត្ថុតាង ចាប់យក ភួយកាត់ជាខ្សែតភ្ជាប់គ្នាមានចំនួន ០៣ភួយ តភ្ជាប់គ្នាមានប្រវែង១០ម៉ែត្រ។
ការពិនិត្យសាកសពៈ សពទី១ ស្លាកស្នាមត្រង់ថ្ងាសខាងឆ្វេង ២cm ចូលដល់លលាក្បាលមានស្នាមដាច់ស្បែកនៅស្មងជើងខាងស្តាំ១២cm មានស្រងឈាមពេញខ្លួន ហើយមានស្នាមកោសរលាត់ជាំពុលសាច់ ផ្នែកខាងក្រោយខ្នង ហើយផ្នែកកង្កេះខាងក្រោយ មានដាច់រលាត់ខាងស្តាំព្រុលសាច់។ សពទី១ សន្និដ្ឋានមានរបួសធ្ងន់ធ្ងរផ្លោកនោម។ ការពិនិត្យសពទី២ មានរបួសធ្ងន់ធ្ងរផ្នែកចង្កេះ និងដៃខាងឆ្វេងបាក់កំភួនដៃនិងបាក់ភ្លៅខាងឆ្វេង។ សន្និដ្ឋាន ស្លា.ប់ដោយរបួសធ្ងន់ធ្ងរផ្នែកផ្លោកនោម និងក្នុងទ្រូង។
សន្និដ្ឋានសពទាំងពីរ ធ្លាក់ពីលើទីខ្ពស់អាគារA4 ជាន់ទី៨ របួសធ្ងន់ធ្ងរបណ្តាលឲ្យស្លា.ប់។
បច្ចុប្បន្ន សាកសពទាំងពីរ បានរក្សាទុកនៅវត្តស្ទឹងមានជ័យ រង់ចាំអនុវត្តន៍ និងបន្តនីតិវិធី៎៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

