Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះគ្រាប់មីន នៅពេលកំពុងភ្ជួរដី បណ្តាលឱ្យស្លា.ប់អ្នកបើកបរត្រាក់ទ័រ និងបំផ្លាញត្រាក់ទ័រមួយគ្រឿង

ឧត្តរមានជ័យ : អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន ដោយត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីចំការ នៅចំនុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានជាន់មីនតោន បណ្តាលឲ្យអ្នកបើកបរឈ្មោះ ឈៀក លី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ បានស្លាប់បាត់បង់ជីវិត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេ.ចចោល។

ចំណែកឯកឧត្តម ហេង រតនា បានថ្លែងថា នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះគ្រាប់មីន នៅពេលកំពុងភ្ជួរដី បណ្តាលឱ្យស្លា.ប់អ្នកបើកបរត្រាក់ទ័រ និងបំផ្លាញត្រាក់ទ័រមួយគ្រឿង ។ នេះជាមរតកនៃសង្គ្រាម និងសូមចូលរួមមរណ:ទុក្ខ និងសោកស្តាយ ជាមួយគ្រួសារជនរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×