Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនអគ្គនាយកក្រុមហ៊ុន បុរី CS ដាក់ពន្ធធានាគារ ពាក់ព័ន្ធករណីនឹងការចេញសែកស្អុយ២៥ ម៉ឺនដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ លោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុន បុរី CS នៅក្នុងក្នុងពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចេញសែកគ្មានប្រាក់ចំនួន២លើក សរុបជាង២៥ម៉ឺនដុល្លា ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដីឡូត៍ ត្រូវបានចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់៕ រក្សាសិទ្ទិដោយ ៖ ចន្ទា ភា

×