យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Yi Long (ជើងខ្លាំងមួយរូបមកពីវត្តសាវលីង) ដែលធ្លាប់ប្រកួតជាមួយស្តេចប្រដាល់ថៃប៊ូខាវ ឡើងកក្រើក បានចុះកិច្ចសន្យាក្នុងប្រដាល់សេរីជាមួយគូប្រកួតដ៏ខ្លាំងរបស់អាមេរិកគឺ Will Chope ។ ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពសិល្បៈក្បាច់គុនចិនភ្លាមៗ។
Will Chope មិនមែនជាមនុស្សចម្លែកចំពោះ MMA របស់អាមេរិកទេ។ អ្នកប្រដាល់រូបនេះធ្លាប់ប្រកួត MMA ចំនួន៥៤ដង ជាមួយនឹងកំណត់ត្រាឈ្នះ ៣៧ ដង និងចាញ់១៧ដង។ Will Chope ត្រូវបានគេដាក់រហ័សនាមថា “អ្នកពិឃាត (Killer)” កើតក្នុងឆ្នាំ 1990 (ក្មេងជាង Yi Long ៣ ឆ្នាំ) និងមានកម្ពស់ 1m93 ល្អជាងបន្តិច ធៀបនឹង Yi Long ។
កម្លាំងរបស់ Will Chope គឺត្រូវប្រកួតក្នុង MMA ប៉ុន្តែគេយល់ព្រមប្រកួតជាមួយសង្ឃសាវលីង Yi Long តាមច្បាប់ប្រដាល់សេរី ដែលត្រូវនឹងកម្លាំងរបស់ Yi Long ដូច្នេះ គេសង្ឃឹមថា Yi Long នៅតែមានឱកាសឈ្នះ។
តែទោះជាយ៉ាងណា Yi Long បែរជាបានធ្វើឲ្យអ្នកគាំទ្រក្បាច់គុនចិនខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានប្រកាសដកខ្លួនចេញពីការប្រកួត ដោយដែលបានលើកហេតុផលថា គាត់មានរបួសខ្លះមិនទាន់ជាសះស្បើយពេញលេញទេ ហើយការប្រកួតអាចធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យជាច្រើន ដែលអាចសូម្បីតែពិការអស់មួយជីវិត។
ដើម្បីកុំឲ្យអ្នកនិយមលេងអ៊ីនធឺណិតខឹង Yi Long ថែមទាំងបង្ហោះរូបលើបណ្ដាញសង្គម បង្ហាញឲ្យឃើញកំណត់ត្រាវេជ្ជសាស្រ្តរបស់គាត់ បន្ទាប់ពីបានទៅមន្ទីរពេទ្យ។ Yi Long បាននិយាយថា របួសបានធ្វើឱ្យគាត់មានបញ្ហាច្រើន ហើយប្រសិនបើមិនបានព្យាបាលទាំងស្រុងទេ អាចនឹងមានផលវិបាកធ្ងន់ធ្ងរបំផុត។
តែបើទោះជា Yi Long បង្ហាញរូបថតខាងលើ ដើម្បីបង្ហាញអំពីការសម្រេចចិត្តដកខ្លួនក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅតែបង្ហាញអាកប្បកិរិយាប្រមាថ ចំពោះអ្នកប្រដាល់កើតឆ្នាំ ១៩៨៧ រូបនេះ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែលកីឡាករប្រដាល់រូបនេះដកខ្លួនភ្លាមៗ មុនពេលការប្រកួតកំពូល។
ជាក់ស្តែងនៅឆ្នាំ ២០២០ Yi Long បានចុះកិច្ចសន្យាប្រយុទ្ធជាមួយអតីតជើងឯកចិន Ly Huyen Vu តែនៅពេលជិតដល់ថ្ងៃប្រកួតស្រាប់តែ Yi Long បានលុបចោលការភ្នាល់ភ្លាមៗ ដោយមិនបានផ្តល់ការពន្យល់ច្បាស់លាស់ឡើយ។ សកម្មភាពនេះបានធ្វើឱ្យ Huyen Vu ខឹងយ៉ាងខ្លាំង ហើយអ្នកគាំទ្រក៏បានវាយប្រហារ Yi Long យ៉ាងចាស់ៗដៃ។
នៅពេលនេះ គេមិនទាន់ដឹងច្បាស់ថា Yi Long ពិតជាមានរបួសឬយ៉ាងណា ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅតែគិតថា ជើងខ្លាំង “សាវលីងដំបូង” រូបនេះ បានឆ្លងផុតចំណុចកំពូល ហើយគាត់រកលេសដើម្បីលាក់បាំងដោយចេតនា ពីប្រយុទ្ធតាមរបៀបដែលគាត់បានធ្វើជាមួយ Ly Huyen Vu អុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



