Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​ហួសចិត្ត! ចាក់​ដី​បិទផ្លូវ​មិនអស់ចិត្ត លើក​សសរ​ដាក់​កាត់ទទឹង​ផ្លូវ ខ្លាំង​សូម្បី​ជាមួយ​មន្រ្តី​ថ្នាក់​ស្រុក ព្រោះ​អាង​តុលាការ​កំពូល…

ថ្មីៗនេះ រឿងរ៉ាវជម្លោះបិទផ្លូវដើរដ៏រ៉ាំរ៉ៃ ប្តឹងផ្តល់គ្នាអស់រយៈពេល ៦ ឆ្នាំ រវាងគ្រួសារពីរ នៅភូមិពោធ៍ ឃុំស្លា ស្រុកសំរោង​ខេត្តតាកែវ (នៅខាងត្បូងភ្នំជីសូរ) បានបង្កឲ្យមានការភ្ញាក់ផ្អើល និងស្អប់ជាខ្លាំង ចំពោះស្រ្តីម្នាក់ (កំពូលអ្នកជេរដ៏មហាសែនឈ្លើយគ្មាន២) ដែលបានចាក់ដីបិទផ្លូវមិនអស់ចិត្ត ក៏ដាក់បង្គោលរាំងផ្លូវថែមទៀត រហូតអ្នកផ្ទះទំនាស់ជាមួយនៅខាងក្រោយ បើកគោយន្តក្រឡាប់តែម្តង។

តាមរយៈវីដេអូដែលកូនគ្រួសាររងការបិទផ្លូវដើរ បានថតវីដេអូទុកក្នុងឆ្នាំ២០១៦ បានបង្ហាញអាជ្ញាធរភូមិឃុំ ថ្នាក់ស្រុក បានចុះមកបើកផ្លូវ បន្ទាប់ពីស្រ្តីសាហាវខាងជេរបញ្ចោរូបនេះដែលមានឈ្មោះថា ហាប់ ចិន្ថា បានចាក់ដីបិទផ្លូវ មិនឲ្យអ្នកផ្ទះខាងក្រោយ ចេញចូលបានឡើយ។ ហើយអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺថាបើទោះជាមន្រ្តីថ្នាក់ស្រុកបានពន្យល់ប្រាប់ឲ្យដឹងថា តុលាការបានចេញសាលក្រមឲ្យបើកផ្លូវដើរតាំងពីយូរពីយារ (ទទឹង ៣ ម៉ែត្រ បណ្តោយ ១៣ ម៉ែត្រកន្លះ) តាំងពីម្ចាស់ដីមុនអាចចេញចូលបានយ៉ាងណា ក៏ស្រ្តីរូបនេះមិនស្តាប់ឡើយ និងស្រែកជំទាលខ្លាំងៗដាក់មន្រ្តី ដោយគ្មានខ្លាចញញើតសូម្បីបន្តិចឡើយ។ តែទោះជាយ៉ាងណា នៅពេលនោះ បើទោះជាស្រ្តីរូបនេះនៅតែរឹងទទឹងយ៉ាងណា ក៏មន្រ្តីថ្នាក់ស្រុកត្រូវតែធ្វើការបើកផ្លូវ ដើម្បីឲ្យគ្រួសារផ្ទះរងការបិទ អាចចេញចូលធម្មតាវិញផងដែរ។

តែទោះជាយ៉ាងណា ក្រោយមក គ្រួសារស្រ្តីរូបនេះ បានបន្តប្តឹងទៅតុលាការកំពូលខេត្តតាកែវ ហើយតុលាការក៏បានចេញសាលក្រមឲ្យបិទផ្លូវតាមអ្វីដែលស្រ្តីរូបនេះចង់បាន ដែលពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង។ បន្ទាប់ពីតុលាការកំពូលបើកដៃ គ្រួសារស្រ្តីរូបនេះ ក៏បានយកបង្គោលបេតុង ដាក់កាត់ទទឹងផ្លូវ ដាក់ពំនូក រហូតធ្វើឲ្យគ្រួសារផ្ទះខាងក្រោយ បើកគោយន្តក្រឡាប់ ក៏កើតជាជម្លោះនិងគ្នាឡើងបែកផ្សែងតែម្តង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Cheang Ouy ដែលត្រូវជាកូនគ្រួសារផ្ទះខាងក្រោយរងការបិទផ្លូវ បានបង្ហោះវីដេអូពីទិដ្ឋភាពស្រ្តីឈ្មោះ ហាប់ ចិន្ថា បានជេរបញ្ចោខ្លាំងៗមកលើម្តាយរបស់ខ្លួន និងរៀបរាប់ឲ្យដឹងថា៖ រឿងថ្មីៗទៀតហើយបងប្អូន ថ្ងៃទី21 ខែមេសា ឆ្នាំ2022 ព្រឹកមិយនេះ ហាប់ចន្ថា បំពានបិទផ្លូវដើរគ្រួសារខ្ញុំរហូតបងប្អូន សូមបងប្អូន ឃើញវីដេអូនេះហើយ កុំជេរអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្តតាកែវអី និងសាលាឧទ្ធរណ៍ គាត់បានកាត់ក្ដីផ្ដល់ភាពយុត្តិធម៌ អោយគ្រួសារខ្ញុំមានផ្លូវដើរត្រឹមត្រូវបងប្អូន ខុសតែតុលាការកំពូល កាត់ក្ដីអត់មើលអ្នកខាងក្រោម លោកពូ កាត់តាមឯកសាររបស់ ហាប់ចន្ថា ដាក់ថាម៉ែខ្ញុំយករបងទៅដាំលើរដីរបស់គាត់ ខ្ញុំសូមប្រាប់បងប្អូនថា ម៉ែខ្ញុំទិញតាំងពីឆ្នាំ 2002 ពីឈ្មោះឡុច ហឿង ហើយក៏មានឈ្មោះ ហាប់ចន្ថា បានផ្ដិតមេដៃធ្វើជាសាក្សីដឹងលឺដែរ ម៉ែខ្ញុំមិនដែលបានធ្វើរបងទេ របងបោះតុលាកា ខេត្តតាកែវ ចុះមកចែក ឡុចហឿង ហើយហ្នឹង ហាប់ចន្ថា នៅឆ្នាំ 2001 បងប្អូន សូមលោកពូតុលាកាកំពូល សូមផ្ដល់ភាពយុត្តិធម៌ឲ្យគ្រួសារខ្ញុំវិញផងលោកពូ។

បងប្អូនអើយទៀតហើយ រឿងមិនចេះឈប់ មិនចេះឈរ ហាប់ ចិន្ថា បិទផ្លូវដើរគ្រួសារខ្ញុំទៀតហើយនៅព្រឹកមិញនេះទេបងប្អូន ខ្ញុំសង្ឃឹមថាទេវតាឆ្នាំថ្មីនិងឆាប់មើលឃើញ និងបងៗមន្ត្រីរាជការ ទាំងអស់នៅក្នុងប្រទេសខ្មែរ ក៏បានឆាប់មើលឃើញដែរ ច្បាប់ឆ្នាំថ្មីសុំជួយផ្ដល់ភាពយុត្តិធម៌ អោយគ្រួសារខ្ញុំមានផ្លូវដើរវិញផងបងប្អូន ទិញដីនិងផ្ទះអត់ផ្លូវដើរតើបងប្អូនធ្លាប់ទិញដែរឬទេបងប្អូន គ្រួសារខ្ញុំរងគ្រោះឈ្មោះហាប់ចន្ថាផ្ដឹង 6 ឆ្នាំហើយតាំងពីឆ្នាំ 2016 មកដល់ ឆ្នាំ2022 នេះបងប្អូនគាត់ជេប្រម៉ាត់ម៉ែខ្ញុំ រហូតដល់អោយកូនៗគាត់រៀនជេប្រចោម៉ែខ្ញុំដូចគាត់ដែរ ជេប្រចោម៉ែខ្ញុំហូដូចចាក់ទឹកកូនក្រមុំ កំលោះគាត់ សព្វថ្ងៃនេះបងប្អូន មើលតាមវីដេអូខាងលើនេះទៅ សូមបងប្អូនជួយស៊ែរបន្តផង។

ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ ខ្ញុំសូមប្រាប់បងប្អូនអោយបានដឹងមនុស្សឈ្មោះ ហាប់ ចិន្ថា នេះគាត់បុិនប្តឹងតាំងពីខ្លួនគាត់នៅក្រមុំ ប្ដឹងយកដីពូតាំងពីឆ្នាំ 90 ជាងរហូតមកដល់ឆ្នាំ 2001 តុលាការខេត្តតាកែវបានចែកឈ្មោះ ឡុច ហឿង និងហាប់ចិន្ថា ដាច់ជាស្រេច បានពូ ឡុច ហឿង លក់ឱ្យម៉ែខ្ញុំនៅឆ្នាំ 2002 ហើយក៏មានឈ្មោះ ហាប់ ចិន្ថា ផ្ដិតមេដៃធ្វើជាសាក្សីដែរបងប្អូន គ្រួសារខ្ញុំបានដើរលើផ្លូវនោះរហូតមិនដែលមានរឿងអីនឹងគ្នាទេ រហូតមកដល់ឆ្នាំ 2016 បានឈ្មោះ ហាប់ ចិន្ថា មិនដឹងកើតអីបានជាចង់បានមិនស្គាល់ផ្លូវដើរគ្រួសារខ្ញុំបងប្អូន គាត់ប្តឹងគ្រួសារខ្ញុំតាំងពីឆ្នាំ 2016 មកដល់ឆ្នាំ 2022 នេះមិនទាន់ចប់ទេបងប្អូន ផ្លូវដើរគ្រួសារខ្ញុំនេះមេភូមិ មេឃុំ និងចៅហ្វាយស្រុក និងតុលាការខេត្តតាកែវ និងសាលាឧទ្ធរណ៍ បានកាត់ក្ដីទុកផ្លូវឲ្យគ្រួសារខ្ញុំប្រើប្រាស់ដដែល តាមបោះតុលាការចាស់ខេត្តតាកែវ ពេលហ្នឹងបែងចែកឲ្យ ឡុច ហឿង និង ហាប់ ចិន្ថា នៅឆ្នាំ 2001 ដាច់ស្រេច ខុសតែតុលាការកំពូល ព្រោះ ហាប់ ចិន្ថា មានក្មួយធ្វើការនៅកន្លែងនោះ បានសទៅខ្មៅ ខ្មៅទៅសរហូតមកដល់ពេលនេះបងប្អូន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×