ជឿថាបងប្អូនប្រិយមិត្តជាច្រើន ខណៈពេលធ្វើដំណើរតាមផ្លូវ ប្រាកដណាស់បានធ្លាប់ជួបហើយ ទាក់ទងរឿងកង់បី ឬ ឡានដ៏ទំនើងមួួយចំនួនតូច លេង «ភ្លើងហ្វា» បាញ់មកក្រោយ ដែលធ្វើឲ្យ «ចាំង» ដាក់ពេញភ្នែកអ្នកបើកបរខាងក្រោយ ពិបាកមើលឃើញយ៉ាងខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណឹងទេ កង់បីស្ទាវខ្លះថែមទាំងលេងភ្លើងហ្វាញាក់ៗទៀតផង ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃសោះឡើយ។
ជាក់ស្តែង ដូចករណីរថយន្តនេះ ដែលបំពាក់ភ្លើងហ្វាពីក្រោយចាំងស្ទើរខ្វាក់ភ្នែកបែបនេះ ដែលត្រូវបានអ្នកដំណើរថតបានស្ថិតនៅលើផ្លូវ២០០៤ នាល្ងាចថ្ងៃទី២០ ខែមេសា សួរថាតើត្រឹមត្រូវតាមច្បាប់លក្ខណៈបច្ចេកទេសយានយន្តដែរឬទេ? ខណៈពេលជាន់ហ្វ្រាំង ហ្វាភ្លឺចាំងពេញភ្នែក ធ្វើឲ្យអ្នកធ្វើដំណើរដទៃបើកពីខាងក្រោយ ពិតជាពិបាកមើលផ្លូវយ៉ាងខ្លាំងតែម្តង ដែលអាចនាំឲ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងក៏ថាបាន។
ទាក់ទងករណីនេះ អ្នកលេងបណ្តាញសង្គមម្នាក់ បានមានមតិលើកឡើងយ៉ាងចាក់ដោតថា «មុននិងច្បាប់អនុញ្ញាតអោយអ្នកណាម្នាក់ បើកបររថយន្តនៅលើផ្លូវសាធារណៈ អ្នកនោះត្រូវរៀនបើកបរ និងឆ្លងកាត់ការប្រឡងយកប័ណ្ណបើកបរជាមុនសិន ចំណែករថយន្តក៏អញ្ចឹងដែរ មុននឹងច្បាប់អនុញ្ញាតអោយបើកបរនៅលើផ្លូវសាធារណៈ ក៏ត្រូវឆ្លងកាត់ការធ្វើតេស្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសសិនដែរ អញ្ចឹងគ្រប់រថយន្ត និងអ្នកបើកបរ សុទ្ធតែយល់ដឹងពីច្បាប់ចរាចរណ៍អស់ហើយ លើកលែងតែរថយន្តនោះ អ្នកបើកបរនោះ មិនបានឆ្លងកាត់ច្បាប់ចរាចរណ៍ ទើបមិនដឹងថា ភ្លើងរបៀបណាដែលច្បាប់អនុញ្ញាត និងភ្លើងប្រភេទណាដែលច្បាប់ហាមឃាត់។ ពិបាកពីគំនិតរបស់ប្រជាជនយើងមួយចំនួនណាស់។
ចំណែកអ្នកដទៃទៀត ព្រោះហួសចិត្តខ្លាំងពេក ក៏បានដាក់បែបៗថា៖ «បងប្អូនដែលមានឡានគួរតែចាប់ហ្វាបញ្ចាំងមកក្រោយមួយទុកសម្រាប់ទប់ទល់ដូចអាឡានឆ្កួតហ្នឹង។ ពេលឃើញវាបងប្អូនត្រូវវ៉ាវាទៅខាងមុខហើយបើកហ្វាបញ្ចាំងដាក់វាវិញ, នេះបច្ចេកទេសមួយពិភពលោកមានតែមួយគឺស្រុកយើងហ្មង មិនដឹងវាឆ្កួតឬជា បញ្ចាំងមកក្រោយមិនដឹងស្តាយ៍អ្វី អ្នកបើកក្រោយពិតជាវេទនាសម្លឹងដោយសារហ្វានៃពន្លឺចាំងដាក់ភ្នែក, មានលុយទិញរថយន្តជិះដាក់ភ្លេីងខុសបច្ចេកទេស ធ្វេីឲ្យប៉ះពាល់អ្នកធ្វេីដំណេីរពីខាងក្រោយ តែម្ចាស់មិនខ្វល់ធ្វេីម៉េចឲ្យតែប្លែក រថយន្តថ្លៃតែម្ចាស់អន់ចរឹក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

