Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​មួយ​ក្រុម​ខំប្រឹង​ទាញ «ស្តេច​ថ្លាន់» ចេញពី​គុម្ពោតព្រៃ ទាំង​ស្រឡាំងកាំង​ជាមួយនឹង​ទំហំ​ធំ​របស់​វា!

នេះគឺជាខណៈពេលដ៏ភ្ញាក់ផ្អើល និងគួរឲ្យញាក់សាច់ជំនួស នៅពេលដែលមនុស្សមួយក្រុមចូលព្រៃ ប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល ហើយនាំគ្នាព្យាយាមចាប់វាទាំងអារម្មណ៍ភ័យខ្លាចគ្រប់ៗគ្នាតែម្តង។

ពេលក្រុមនេះ បានប្រើ​កាំបិតកាប់មែកឈើ​នៅ​ជុំវិញកន្លែងសត្វនេះ​កំពុងដេក វាក៏មានអារម្មណ៍ថា ​មានការគំរាមកំហែង​ ហើយស្ទុះ​ទៅ​វាយលុក​ដោយចំហមាត់គួរឲ្យខ្លាច នៅពេលពួកគេចាប់ទាញ។

ក្រុមនេះ​បានសហការគ្នា ​ដើម្បីចាប់កន្ទុយរបស់សត្វនេះ ​ដើម្បីទាញវា​ចេញ ប៉ុន្តែ​ ពួកគេ​ត្រូវការកម្លាំងច្រើន​ដើម្បីធ្វើ​ឱ្យវា ‘លាតត្រដាង’ ។ តែទោះយ៉ាងណា ពួកគេហាក់ពិបាកយ៉ាងខ្លាំង ក្នុងការចាប់ទាញវា ព្រោះវាជាស្តេចពស់ថ្លាន់ ដែលត្រូវបានគេស្គាល់ផងដែរថាជាពស់ថ្លាន់ brocade, ពស់ថ្លាន់អាស៊ី (ឈ្មោះវិទ្យាសាស្ត្រគឺ Python reticulatus) ដែលរស់នៅក្នុងអាស៊ីអាគ្នេយ៍។

ពស់ថ្លាន់ (គ្មានពិស) មានទំហំធំណាស់នៅពេលធំពេញវ័យ។ ពួកវាជាពស់ថ្លាន់មួយប្រភេទដែលវែងជាងគេលើពិភពលោក ដែលមានប្រវែងខ្លួនលើសពី ៧ ម៉ែត្រ។ នៅឆ្នាំ 1912 ពស់ថ្លាន់មួយក្បាលដែលចាប់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានគេនិយាយថាមានប្រវែងរហូតដល់ 10 ម៉ែត្រ (យោងទៅតាម Theguardian) ។

ទោះយ៉ាងណាក៏ដោយ នេះគឺជាតួលេខដែលមិនបានបញ្ជាក់។ តែបច្ចុប្បន្ននេះ ពស់ថ្លាន់នេះ គឺត្រូវបានចាត់ទុកថាជាស្តេចពស់ថ្លាន់វែងជាងគេ ដែលត្រូវបានចាប់បានក្នុងប្រទេសម៉ាឡេស៊ី មានប្រវែងរហូតដល់ ៨ ម៉ែត្រ ទម្ងន់ ២៥០គីឡូក្រាម (លើសពីកំណត់ត្រាហ្គីណេស នៃពស់ថ្លាន់ Medusa ប្រវែង ៧,៦៧ម៉ែត្រ ដែលចាប់បានក្នុងឆ្នាំ ២០១១)។

ថ្វីត្បិតតែមានទំហំធំ និងកម្លាំងខ្លាំង អាចសម្លាប់មនុស្សពេញវ័យក៏ដោយ ប៉ុន្តែស្តេចពស់ថ្លាន់មិនត្រូវបានគេចាត់ទុកថាជាសត្វដ៏គ្រោះថ្នាក់សម្រាប់មនុស្សនោះទេ ព្រោះរហូតមកដល់ពេលនេះ ចំនួនករណីនៃការវាយលុករបស់ពស់ថ្លាន់ប្រភេទនេះមានតិចតួចណាស់។

ជម្រករបស់ស្តេចពស់ថ្លាន់ភាគច្រើនជាព្រៃទឹកភ្លៀង ព្រៃឈើ និងនៅជិតវាលស្មៅឆ្ងាយពីកន្លែងតាំងទីលំនៅរបស់មនុស្ស។ ស្តេចពស់ថ្លាន់ គឺជាអ្នកហែលទឹក និងអ្នកឡើងភ្នំដ៏ល្អណាស់ ពួកវាចំណាយពេលភាគច្រើននៅលើដើមឈើ ចំណីចម្បងរបស់ពួកវា គឺថនិកសត្វ និងសត្វស្លាប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×