ភ្នំពេញ៖ ក្នុងកម្មវិធីប្រកាសបើកដំណើរការសាកល្បង របស់ក្រុមហ៊ុនអចលនទ្រព្យ GC Property ដោយបង្ហាញវត្តមាននៅកម្ពុជាតាមរយៈការិយាល័យជាផ្លូវការរបស់ខ្លួន ក្រុមអ្នកអចលនទ្រព្យ បានអះអាងថា វិស័យនេះ ហាក់មានសន្ទុះល្អប្រសើរឡើងវិញហើយ។
លោកស្រី ស៊ែរិន លីវ (Sharens Liew) Chief strategy officer របស់ GC Property និងជាអ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា ការបើកដំណើរសាកល្បងរបស់ GC Property នៅកម្ពុជា នាពេលនេះ គឺស្របពេល ដែលវិស័យអចលនទ្រព្យ ហាក់មានសន្ទុះ ប្រសើរឡើងវិញ បន្ទាប់ពីជួបផលប៉ះពាល់ខ្លះៗ ដោយសារឆ្លងរាតត្បាត ជំងឺសាកលកូវីដ១៩ ជិត២ឆ្នាំមកនេះ ។ លោកស្រី បន្តថា វត្តមានរបស់ GC Property គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីធ្វើអោយប្រសើរឡើង នូវការទិញលក់ ផ្នែកអចលនទ្រព្យ អោយកាន់តែសកម្ម ហើយវាក៏ជាការប្រសិទ្ធិពរជ័យដ៏អស្ចារ្យបំផុត ក្នុងការក្លាយជាផ្នែកមួយ នៃសរសៃឈាម របស់ក្រុមហ៊ុនមេ GCC សំរាប់ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអចលនទ្រព្យ GC Property បានប្រកាសបើកដំណើរការសាកល្បង ជាមួយការិយាល័យផ្លូវការរបស់ខ្លួន ស្ថិតនៅលើផ្លូវ២០៨ ផ្ទះលេខ១៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយចក្ខុវិស័យ ក្នុងការពង្រឹង វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ស៊ែរិន លីវ រយៈពេល២ឆ្នាំកន្លងមកនេះ ពួកយើងបានប្រឈមជាមួយបញ្ហាជាច្រើន លើវិស័យអចលនទ្រព្យ និងបានធ្វើឱ្យយើងដឹងថា វិបត្តិនានា អាចកើតមានគ្រប់ពេលវេលា ដោយមិនគិតពីភេទ អាយុ ឋានៈ ឬសញ្ជាតិឡើយ។ ដូច្នេះដំណោះស្រាយតែមួយគត់ ដើម្បីយកឈ្នះលើរឿងទាំងអស់នេះ គឺត្រូវធ្វើការជាមួយគ្នា រីកលូតលាស់ជាមួយគ្នា ដើម្បីសម្រេចបានគោលដៅដ៏ល្អប្រសើរមួយជាមួយគ្នា។
គួរបញ្ជាក់ថា បើតាមលោកស្រី ស៊ែរិន លីវ នេះជាចក្ខុវិស័យ និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានរបស់ GC Property ក្នុងការពង្រឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា បើយើងតែម្នាក់ គឺយើងមិនអាចក្លាយខ្លួនឲ្យធំជាងគេនោះទេ ផ្ទុយមកវិញ មានតែយើងរួបរួមគ្នាប៉ុណ្ណោះ ទើបអាចធំជាងគេឈានមុខគេ ហើយល្អជាងគេ នៅក្នុងទីផ្សារអចលនទ្រព្យ៕