Friday, May 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត.កម្ម ស.ម្លាប់បុរសម្នាក់ រួចចាក់សោរពីក្រៅបន្ទប់

ភ្នំពេញ ៖ បុរសកែជាភេទទី៣ម្នាក់ ត្រូវបានជនដៃដល់ស.ម្លាប់នៅក្នុងបន្ទប់ជួល រួចចាក់សោរជាប់ពីក្រៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាចថ្ងៃទី ២៤ខែមេសាឆ្នាំ ២០២២ ចំណុចនៅជាប់នៅផ្សារដីថ្មី ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពនៅពុំទាន់ស្គាល់ឈ្មោះ តែមានស្រុកកំណើតនៅខាងខេត្តកំពង់ស្ពឺ។

យោងតាមការបញ្ជាក់ពីពលរដ្ឋរស់នៅបន្ទប់ជួល ជាប់និងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គាត់ឃើញបុរសកែភេទទី៣ បានមកជួលបន្ទប់រស់ នៅជាប់និងបន្ទប់ខ្លួនជាច្រើនខែមកហើយ តែពុំដឹងថាជនរងគ្រោះខាងលើ ធ្វើការអ្វីនោះទេ ក្រោយមកគាត់ក៏ឃើញបន្ទប់ជនរងគ្រោះ បានចាក់សោរជាប់ពីខាងក្រៅជាច្រើនថ្ងៃមកហើយ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានធុំក្លិនស្អុយជះចេញមកក្រៅ ធ្វើឲ្យនាក់រស់នៅជាប់ជនរងគ្រោះ មានការងឿយឆ្ងល់ រួចក៏នាំគ្នាដើទៅមើលបន្ទប់កើតហេតុក៏ឃើញជនរងគ្រោះ ដេកស្លា.ប់នៅក្នុងបន្ទប់ និងមានចាក់សោរជាប់នៅពីខាងក្រៅ រួចពួកគេក៏នាំគ្នាប្រាប់ទៅម្ចាស់ផ្ទះ ឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទីតាំងកន្លែងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ទី៣ ចុះមកដល់រួចពិនិត្យនិងយកខ្សែហ៊ុមព័ទ្ធ ជុំវិញទីតាំងកើតហេតុ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ ឱ្យចុះមកពិនិត្យ។ ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យ ទៅលើសពរួច ដោយបញ្ជាក់ប្រាប់ថា ករណីខាងលើនេះ ពិតជាករណីឃាត.កម្មវា.យស.ម្លាប់មែន បន្ទាប់មកប្រគល់តួនាទីទៅសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុ និងប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តកំពង់ស្ពឺ ចំណែកឯឃាត.ករជាជនដៃដល់ សមត្ថកិច្ចខណ្ឌមានជ័យ នឹងធ្វើការស្រាវជ្រាវ តាមរកឃាត់ខ្លួន ដើម្បីយកមកចាត់ការ ទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×