ភ្នំពេញ ៖ រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះអាកាសយានគ្មានមនុស្សបើក(ដូន) និងវត្ថុទាំងឡាយដលហោះហើរបាន នៅជុំវិញអាកាសយានដា្ឋន។
យោងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល និងដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ សិទ្ធិឯកជនភាព សន្តិសុខ សុវត្ថិភាព ប្រតិបត្តិការអាកាសយានដ្ឋាន ប្រតិបត្តិការហោះហើរ និងការគ្រប់គ្រងចរាចរណ៍ដែនអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សូមធ្វើការជូនដំណឹងដូចខាងក្រោម៖
១. ហាមបង្ហោះអាកាសយានគ្មានមនុស្សបើក (ដូន) ឬវត្ថុទាំងឡាយដែលហោះហើរបាននៅក្នុងភូមិសាស្ត្រដែល មានកាំរង្វង់ ១៥ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន និងតំបន់កម្រិតកំណត់ការហោះហើរ។
២. ជនណាដែលល្មើសបំពាន បង្ហោះអាកាសយានគ្មានមនុស្សបើក (ដូន) ឬវត្ថុទាំងឡាយដែលហោះហើរបាន ដោយគ្មានការអនុញ្ញាត និងដោយមិនមានការជូនដំណឹងតាមរយៈ NOTICE TO AIRMEN (NOTAM) ដល់ អ្នកប្រើប្រាស់ដែនអាកាសតាមនីតិវិធីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឬធ្វើសកម្មភាពទាំងឡាយ ណាដែលអាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការអាកាសយាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ៣. ប្រតិបត្តិករអាកាសយានដ្ឋាន ប្រតិបត្តិករអាកាសយានគ្មានមនុស្សបើក(ដូន) ប្រតិបត្តិករ អ្នកផ្តល់សេវាកម្ម និងអង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី




