Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ះ​គ្នា​ហើ​យ! លោក ពេជ្រ ស្រស់ ព្រលះ​លើ​ឧកញ៉ា សម្បតិ្ត ក្រោយ​ផ្ទុះ​កំហឹង​ប្រើ​សម្តី​ធ្ងន់​ៗ​បែបនេះ ទាក់ទង​រឿ​ងនាយប្រុ​ញ ចេញ​ថត​ព្រោងព្រា​ត មិនដែល​បាន​លុ​យដុំកំភួន និង​សូម្បី…

ថ្មីៗនេះ រឿងរ៉ាវក្តៅគគុកទាក់ទងនាយ ប្រុញ បានកំពុងផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះតែម្នាក់ៗមិននឹកស្មានថា តារាកំប្លែងស្ងួតវ័យក្មេងមកពីស្រុកស្រែជនបទ នាឯខេត្តសៀមរាបរូបនេះ ឃើញថតឃ្លីបព្រោងព្រាត និងថតស្ពតពាណិជ្ជរាប់មិនអស់ និងសូម្បីត្រូវបានឧកញ៉ាម្នាក់ឧបត្ថមរថយន្តទំនើប១គ្រឿង ហាក់មានភាពមានបាន​ហ៊ឺហាហ៊ឹកហាក់សម្បើមណាស់ហើយមើលទៅ តែតាមពិតគឺគ្មានអ្វីៗទាំងអស់ ពោលគឺអាចនិយាយបានថា បានត្រឹមត្រូវបានគេយកមកប្រើជាប្រយោជន៍របស់គេប៉ុណ្ណោះ។

ពិតណាស់ រឿងនេះបានផ្ទុះឡើង គឺបន្ទាប់ពីលោក ពេជ្រ ស្រស់ ដែលជាអ្នកជួយជ្រោមដំបូងដល់នាយ ប្រុញ ដោយបានសង់ផ្ទះថ្មីជូនគ្រួសាររបស់នាយ តាមរយៈថវិកាសប្បុរសជន បានទម្លាយឲ្យដឹងថា «ដើមឡើយ ខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយ វិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុ គឺថតមិនទទួលបានលុយទាល់តែសោះ ។

នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។

ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង។»។

តែដោយឡែក ក្រោយឃើញលោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះ ស្រាប់តែលោក ឧកញ៉ា សម្បត្តិ ដែលក៏ជាអ្នកជួយទំនុកបម្រុងនាយ ទាំងការស្នាក់នៅ និងក៏បានឧបត្ថម្ភរថយន្ត១គ្រឿង បានចេញមកបដិសេធថា រូបលោកពុំបានធ្វើរឿងដូចដែលលោក ពេជ្រ ស្រស់ បានលើកឡើងខាងលើនេះឡើយ និងផ្ទុយទៅវិញ គឺគ្រួសាររបស់លោកមានតែបង្ហាញក្តីអាណិត ដោយចាត់ទុកនាយប្រុញ ដូចជាកូនអុីចឹង។ ក្នុងនោះ លោកឧកញ៉ារូបនេះ បានបញ្ជាក់ឲ្យដឹងថា លោកបានផ្តល់ទីកន្លែងឲ្យនាយប្រុញស្នាក់នៅក្នុងផ្ទះរបស់លោក ប៉ុន្តែ នាយប្រុញ ចេះតែរត់ ដោយលោកថា ប្រហែលដោយនាយមិនចេះរស់នៅ ព្រោះធ្លាប់តែមានសេរីភាពនៅស្រុកស្រែ។ ចំណែកប្រាក់ខែ និងរថយន្តនោះគឺលោកបានបានឲ្យ និងប្រគល់ឲ្យពិតប្រាកដមែន តែលោកថា នាយប្រុញ មួយរយៈចុងក្រោយនេះ តែងលេចថាបានមានបញ្ហាជាមួយអ្នកដឹកនាំសម្តែង ហើយលោកក៏មិនដឹងរឿងនេះដែរ។

តែទោះជាយ៉ាងណា ក្រោយបានស្តាប់់ឮលោកឧកញ៉ារូបនេះ ព្រោះតែខឹងខ្លាំងរហូតដល់ថ្នាក់ប្រើពាក្យធ្ងន់ៗថា នេះលោក ពេជ្រ ស្រស់ ត្រឹមជាមេបក្សមួយរូបប៉ុណ្ណោះ ចុះប្រសិនបើថ្ងៃណាមួយបានឡើងដឹកនាំប្រទេស មិននាំប្រទេសទៅរកសម័យ ប៉ុល ពត វិញហើយមើលទៅ ស្រាប់តែលោក ពេជ្រ ស្រស់ ផ្ទុះកំហឹងខ្លាំង ចេញពីវីដេអូឆ្លើយតបមិនចាំស្អែក។

ក្នុងនោះ លោក ពេជ្រ ស្រស់ បានដាក់ទៅកាន់លោកឧកញ៉ា សម្បត្តិ ធ្ងន់ៗវិញថា «សូមលោកពិនិត្យសំណេររបស់ខ្ញុំឡើងវិញ តើខ្ញុំបាននិយាយចោទប្រកាន់សំដៅលើបុគ្គលណាម្នាក់ដែរទេ ឬមួយលោកជា «គោដំបៅខ្នង» មែនទេ!? និងឬមួយលោកមិនចេះអក្សរសាស្រ្តខ្មែរ បានជាលោកមកវាយប្រហារខ្ញុំបែបនេះ ប្រហែលជាលោកមិនទាន់ស្គាល់ខ្ញុំជានរណា? ដែលមិនគួរណាចេញវីដេអូនិយាយបែបនេះសោះឡើយ»។ លោក ពេជ្រ ស្រស់ ក៏បានឲ្យដឹងថា លោកបានឆ្លើយតបទៅគណនីហ្វេសប៊ុកមួយ ដែលបានចោទប្រកាន់គ្រួសារឧកញ៉ា សម្បត្តិ ថា «ពីរនាក់នេះ ដែលអ៊ួតថាជាឧកញ៉ាចិត្តធម៌» ដោយលោក ពេជ្រ ស្រស់ បានតបថា «ប្រហែលពួកគាត់មិនដឹងដែរទេ កុំទាន់វិនិច្ឆ័យលើពួកគាត់ថាបែបណាអី»។

ទន្ទឹមនេះផងដែរ លោក ពេជ្រ ស្រស់ ក៏បានបង្ហើបឲ្យដឹងថា លោកបានដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកស៊ីលុយអាប្រុញ តែលោកសុំមិនបញ្ចេញឈ្មោះ ដោយទុកផ្លូវឲ្យបុគ្គលរូបនោះបានរស់តទៅទៀត ពុំនោះទេ បុគ្គលរូបហ្នឹងនឹងជាប់គុកក៏ថាបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×