Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាលើកទឹកចិត្តដល់អ៉ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ បានប្ដេជ្ញាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឲ្យកាន់តែមានភាពរឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៉ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះ ការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «កម្ពុជាក៏សូមវាយតម្លៃខ្ពស់ ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ុតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន។ ក្នុងនាមប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២, កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឲ្យកាន់តែមានភាពរឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៉ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអ៉ីតាលី ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរឹតបណ្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច។

សម្តេចតេជោ សូមរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្ត បិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ។ ទោះជាយ៉ាងនេះក្តី, ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម, សាមគ្គី និងជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស, តំបន់ និង សកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌ តំបន់ និងសកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន ក៏ដោយ ។

នៅកម្ពុជា, វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន, ប៉ុន្តែសេដ្ឋកិច្ច កម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០ ។ ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជា, អង្គការជាតិ និងអន្តរជាតិដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពសុំសហ គមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ ។ ជាក់ស្ដែង, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ, កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្តារ និងងើបឡើងវិញ ។

ទន្ទឹមគ្នានេះ, ជាមួយភាពបុរេសកម្ម និង ចក្ខុវិស័យវែងឆ្ងាយ, រាជរដ្ឋាភិបាល មិនដែលបានបន្ថយ ល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ ។ ជាក់ស្តែង, នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅ ស្តារ និងជំរុញកំណើន, បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។ រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនេះ យ៉ាង យកចិត្តទុកដាក់ ដែលជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងជាង ៥% នៅក្នុង ឆ្នាំ២០២២ និងអាចត្រឡប់ទៅស្ថិតនៅលើមាគ៌ានៃកំណើន ប្រកបដោយភាពរឹងមាំ នៃយុគសម័យមុនវិបត្តិន ជំងឺកូវីដ-១៩។

សម្រាប់ទិសដៅទៅមុខ, ស្របពេលដែលជំងឺកូវីដ-១៩. នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជា ជន និងរដ្ឋាភិបាលអីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ។ រាជរដ្ឋាភិបាល ក៏បាន និង កំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ។ បន្ថែម លើនេះ, រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាប ប្រួលអាកាសធាតុ, បរិស្ថាន, គាំពារសង្គម និងភាពក្រីក្រ ជាដើម ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្ដែងនូវអំណរគុណដល់រដ្ឋាភិបាលអ៊ីតាលី ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាក់ស្ដែង , កម្ពុជាសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរ ចំពោះការបង្កើត ស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជានៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ច អ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា ។ ស្របពេលជាមួយគ្នានេះដែរ, កម្ពុជាក៏សូមវាយតម្លៃ ខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន ។ ក្នុងនាមប្រធាន អាស៊ាននៅក្នុងឆ្នាំ ២០២២ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឱ្យកាន់តែមានភាព រឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៊ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត ៕​ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×