ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា លោកស្រី Bridget Collier ភារធារីប្រចាំស្ថានទូតអូស្ត្រាលី បានអញ្ជើញជួបជាមួយ ឯកឧត្តម សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា – Royal Academy of Cambodia កាលពីព្រឹកថ្ងៃទី៨ខែកក្កដានេះ។
លោកទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីប្រវត្តិសាស្ត្រ និងគោលនយោបាយការបរទេសរបស់កម្ពុជា។
ក្នុងជំនួបនេះផងដែរ លោកស្រី Collier បានផ្តល់សៀវភៅមួយចំនួនដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលនិពន្ធដោយអ្នកនិពន្ធជនជាតិអូស្ត្រាលី ស្តីពីគោលនយោបាយការបរទេស ប្រវត្តិសាស្រ្ត ជនជាតិដើមដំបូង និងអត្តសញ្ញាណជាតិរបស់អូស្ត្រាលី។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាសង្ឃឹមថា សៀវភៅទាំងនេះនឹងបំផុសគំនិតដល់មន្ត្រី និងនិសិ្សតនៅរាជបណ្ឌិត្យសភាកម្ពុជា ហើយយើងក៏រង់ចាំការពិភាក្សាបន្ថែមទៀតនាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





