Friday, May 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ សម្រេច ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីសាកសួរ និង សថម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរ គ្រឿងញៀន ប្រព្រឹត្តនៅចំនុចបន្ទប់ជួលស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ខាងលើ៖ ១-ឈ្មោះ សាវ ថាន់ ភេទ ប្រុស ជនជាតិវៀតណាម កើតឆ្នាំ ១៩៨៣ មានទីលំនៅ ភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ។២- ឈ្មោះ ឡេង ស្រីភ័ក្រ្ត ភេទស្រីជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយសង្កាត់ សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០១ កញ្ចប់ ទម្ងន់៣.២៨ក្រាម(ទម្ងន់សុទ្ធ) សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តសៀមរាបនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×