Friday, May 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រើអំពើហិ.ង្សា ស្ថានទម្ងន់ទោស

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីហិ.ង្សា ដោយចេតនា (មានស្ថានទម្ងន់ទោស) លើអ្នកដទៃមួយបានកើតឡើង ប្រព្រឹត្តចំណុចបរិវេណវត្តភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជន ព្រឹម ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង (មុខរបរកម្មករ)។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ោម សុភាព (ហៅ ជាងអៀប) ភេទប្រុស អាយុ ៤៦ ឆ្នាំ មា ន ទីលំនៅភូមិ-ឃុំជាមួយគ្នា ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីសាកសួរកសាងសំណុំរឿង បញ្ជូនមកកា រិយាល័យជំនាញចាត់ ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×