Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ល្បី​ក្នុ​ង TikTok បង្ហាញ «ប្ញទ្ធី» កុំ​ចង់​លេង​ជាមួយ​ក្មេង​សោះ​ស្លា ចា.ក់​អត់​ចូល​ទេ តែ​បែរជា​ចូល​ខ្នោះ ដោយសារតែ…

យុវជនម្នាក់ ក្នុងចំណោមគ្នីគ្នា២នាក់ សក់ឡើងក្រហមឆេះ ដែលល្បីក្នុង TikTok បន្ទាប់ចេញវីដេអូនិយាយនៅមុខកាមេរ៉ា ទៅកាន់ «គូសត្រូវ» ខ្លួន ដែលត្រូវបានឮនិយាយយ៉ាងដូច្នេះថា «អាតុង៥៥ អ្ហែងចង់លេងជាមួយក្មេងកោះស្លាមែន អ្ហែងចង់លេងជាមួយក្មេងកោះស្លា អ្ហែងចាក់អាណាឲ្យចូលសិន ចាំមកចាក់អញ និងអាធារ៉ា នៅវត្តណប់សី…»។

តែទោះជាយ៉ាងណា ខណៈកំពុងល្បីសុខៗ ស្រាប់តែបងធំក្មេងកោះស្លាសក់ឆេះរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារគ្រឿងញៀនជាច្រើនកញ្ចប់ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនតែម្តង។

ជាមួយគ្នានោះ ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោក បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីចាក់ដោតថា៖ «អត់ចង់លេងទេ ចង់ចាប់តែម្តង»។

ក្រោយពីបានឃើញហើយ អ្នកលេងបណ្តាញសង្គម បាននិយាយចំៗថា ខាងខ្ញុំឥឡូវសំបូរគ្រឿងញៀន និងចេារលួចមាន់ណាស់ លោកពូអើយ, ដល់វាលស្រែហើយ គ្រឿងញៀន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×