ភ្នំពេញ : រឿងអាស្រូវពុករលួយរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋអ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសាររត់ការផ្ទេរកម្មសិទ្ធដីធ្លីតែម្ដង។
បន្ទាប់ពីបែកធ្លាយរឿងពុករលួយផ្អើលពេញខេត្តកណ្តាល រហូតដល់អគ្គនាយកដ្ឋានពន្ធដា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំកិច្ចប្រជុំបន្ទាន់និងល់ក្រហល់មួយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធរឿងលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ។ នៅក្នុងកិច្ចប្រជុំលោកគង់ វិបុល បានស្តីបន្ទោសយ៉ាងខ្លាំងលោកលោក នុត វុត្ថា និងបក្ខពួកពាក់ព័ន្ធទៅនិងការដឹកនាំការងារមានភាពមិនប្រក្រតី។

ក្រោយបែករឿងស្អុយច្រាស់ខ្យល់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល បានអោយក្រុមបក្ខពួកខ្លួនមួយចំនួនដើរអន្តរាគមន៍ទៅប្រព័ន្ធផ្សាយផ្សាយព័ត៌មានធំៗមួយចំនួនកុំអោយផ្សព្វផ្សាយរឿងរបស់ខ្លួន។
ប្រភពបានអោយដឹងថា ប្រជាពលរដ្ឋលក់ដីធ្លីក្នុងមួយប្លង់ៗ ត្រូវបង់លុយអស់ច្រើនទ្វេដង ១គុណជា២ និងគុណជា៣ ឯណោះ បើប្រៀបធៀប និងចំនួនប្រាក់ដែលបង់ចូលរដ្ឋជាក់ស្ដែង!។
ក្នុងនោះលិខិតផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា នៅស្រុកស្អាង ចំនួន៥សន្លឹក ដែល ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
សរុបប្រាក់ដែលត្រូវបង់ចូលរដ្ឋ នៅលើលិខិតទាំង៥ច្បាប់នោះ តែជាង៤.០០០$(បួនពាន់ដុល្លារ)ទេ។
ប៉ុន្តែលោក នុត វុត្ថា ទារយកពីម្ចាស់ដីបានសម្រេច ចំនួន១.០៥០០$(មួយម៉ឺនប្រាំរយដុល្លារ)។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីលិខិតបង់ពន្ធផ្ទេរកម្មសិទ្ធ នៅស្រុកស្អាង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។
ទឹកប្រាក់បង់ចូលរដ្ឋ នៅក្នុងលិខិតចំនួន១.៩៣៤.៤០០រៀល ពោលគឺមិនដល់៥០០$(ប្រាំរយដុល្លារ)ផង។ ប៉ុន្តែម្ចាស់ដីបង់អស់ចំនួន១ពាន់ដុល្លារ គឺមន្ត្រីពន្ធដារ ខេត្តកណ្ដាល ស៊ីជាងពាក់កណ្ដាល លើសតម្លៃបង់ចូលរដ្ឋ។ ចំពោះដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ។ ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដាល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង ។
ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង ។

ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់ ១ពាន់ដុល្លារ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣ពាន់ដុល្លារ។
ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធ អោយរួចរាល់ក្នុងរយៈពេលចាប់ពី០៧ថ្ងៃ ទៅ១៥ថ្ងៃ។ ប៉ុន្តែបើដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះទេ..?។
អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី៧០០ដុល្លារ ទៅ១.០០០ដុល្លារ ជាកំហិត។ ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងតំបន់។ ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។
ទាក់ទងករណីនេះ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល មិនអាចសុំការអត្ថាធិប្បាយបាទេ៕ រក្សាសិទ្ធិដោយ ៖ CEN